ព័ត៌មានអន្តរជាតិ ៖ យុវវ័យ វ័យ ១៦ ឆ្នាំម្នាក់ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់
ជីវិត ក៏ព្រោះតែគេបានគ្រោះថ្នាក់ ដោយសារតែអើតក្បាលចេញទៅខាងក្រៅបង្អួច និងបាន
បុកដោយរថយន្តផ្សេងទៀត ដែលបានធ្វើដំណើរបញ្រ្ជាសទិសគ្នា ខណៈពេលដែលកំពុងធ្វើ
ដំណើរទៅកាន់ពិធីជប់លៀងមួយ នេះបើតាមការអោយដឹង ពីទំព័រសារព័ត៌មានបរទេស
worldnewstoday ។
យុវជន ដែលជាជនរងគ្រោះ Daniel Fernandez
គួរបញ្ជាក់ផងដែរថា យុវជនវ័យ ១៦ ឆ្នាំរូបនោះ មានឈ្មោះថា Daniel Fernandez ជាយុវជន
មួយរូបក្នុងចំណោមយុវជន ក៏ដូចជា យុវនារីទាំង ៦៥ រូប ស្របពេលដែលពួកគេបានធ្វើដំ
ណើររួមគ្នា ដើម្បីទៅកាន់កម្មវិធីជប់លៀងមួយ នារដ្ឋ New Jersey សហរដ្ឋអាមេរិក។
លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថា ឧបទ្ទេវហេតុគ្រោះថ្នាក់ដ៏គួរអោយរន្ធត់
មួយនេះ បានកើតឡើងកាលពីថ្ងៃសុក្រកន្លងទៅ នៅលើស្ពាន Fletcher Avenue Bridge នា
វេលាម៉ោងប្រមាណជាង ៦ ល្ងាច៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ worldnewstoday