ព័ត៌មានអន្តរជាតិ ៖ ជាការពិត ពេលវេលានៃការបញ្ចប់ការសិក្សា គឺជាពេលវេលាមួយដែល
នឹងមិនអាចបំភ្លេច ខណៈពេលដែលខ្លួនអាចបញ្ចប់ការសិក្សាជាផ្លូវការ បន្ទាប់ពីចំណាយពេល
អស់ជាច្រើនឆ្នាំ ក្នុងការក្រេបជញ្ជក់នូវជំនាញរៀងៗខ្លួន។
ដោយឡែក នៅក្នុងឱកាសដ៏វិសេសនេះ គឹឃើញមាននិស្សិតមានភាពសប្យាយរីករាយជាខ្លាំង
ក្នុងការផ្តិតយករូបភាពរួមនៃកម្មវិធីបញ្ជប់ការសិក្សារបស់ខ្លួន ។ ផ្ទុយទៅវិញ នាពេលនេះ បើ
យើងងាកក្រឡេកទៅមើលការបញ្ចប់ការសិក្សារបស់និស្សិតជប៉ុនវិញ ត្រូវបានរកអោយឃើញ
ថាទទួលការវិះគន់យ៉ាងចាស់ដៃ ខណៈពេលដែលក្រុមនិស្សិតមួយក្រុម បានថតរូបថើបគ្នាជា
ពួក ក្នុងឱកាសនៃកម្មវិធីបញ្ចប់ការសិក្សារបស់ខ្លួន ដោយមតិរិះគន់ទាំងនោះ ត្រូវបានលើក
ឡើងជាបន្តបន្ទាប់ពីសំណាក់អ្នកលេងប្រព័ន្ធអ៊ិនធើណេត ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ rocketnews