CamNews

សុខភាព 

រូបមន្តងាយៗ ព្យាបាលស្នាមរបួស បំបាត់ស្លាកស្នាម នៅលើស្បែក បានឆាប់រហ័ស (មានវីដេអូ)

ការរបកស្បែក គឺបណ្តាលមកពីការគ្រោះថ្នាក់ផ្សេងៗ ដែលប៉ះពាល់ទៅលើស្បែករបស់មនុស្ស
ដូចជា៖ ស្បែកអាលាក់ស៊ី មុតកាំបិត គ្រោះថ្នាក់ចរាចរណ៍ និង សកម្មភាពផ្សេងៗ របស់មនុស្ស
ដែលធ្វើឱ្យប៉ះពាល់ដល់ស្បែក។ល។

ខាងក្រោមនេះ យើងសូមណែនាំជូនលោកអ្នកនូវ វិធីសាស្រ្តងាយៗ  មួយចំនួន  អាចព្យាបាល 
ស្បែកដាច់រលាត់ មានស្នាម ឱ្យជាសះស្បើយ ដោយធម្មជាតិ។

វិធីទី១៖ សូមយកជ័រប្រទាលកន្ទុយក្រពើ លាបឬបិទនៅពីលើស្បែករបស់លោកអ្នកដែលមាន
ស្នាមដាច់រលាត់ បានឱ្យបាន ៣ដង ក្នុង ១ថ្ងៃ ជាការស្រេច។ ជ័រប្រទាលកន្ទុយក្រពើ នឹងជ្រាប
ចូលទៅក្នុងស្បែក សះមុខរបួស និងព្យាបាលបំបាត់ស្នាមនៅលើស្បែក បានយ៉ាងមានប្រសិទ្ធិ
ភាពខ្ពស់។

វិធីទី២៖ សូមយកម្ស៉ៅរមៀត កន្លះស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកបន្តិច រួចកូរចូលគ្នាឱ្យ
សព្វ បន្ទាប់មក ប្រើក្រណាត់ស្អាត  ជូតសម្អាតស្នាមរបួសលើស្បែកឱ្យបានស្អាត  រួចយកម្ស៉ៅ
រមៀតដែលផ្សំរួច លាបនៅលើស្នាមរបួសលើស្បែក ទុកឱ្យស្ងួត ដោយមិនប្រើក្រណាត់រុំពីលើ
ជាការស្រេច។ សូមព្យាបាលតាមវិធីនេះ ឱ្យបាន ៣ដង ក្នុង១ថ្ងៃ ស្នាមរបួសលើស្បែកនឹងបាន 
ជាសះស្បើយ គ្មានស្នាម ក្នុងរយៈពេលដ៏ខ្លី។

វិធីទី៣៖ សូមយកទឹកក្តៅឧណ្ឌៗ  ១កែវ  លាយជាមួយនឹងម្ស៉ៅរមៀត    កន្លះស្លាបព្រាកាហ្វេ
កូរចូលគ្នាឱ្យសព្វ ផឹកជារៀងរាល់ថ្ងៃ។ វិធីនេះ  នឹងជួយឱ្យមុខរបួស ឆាប់ផ្សះ  និង ជាសះបាន 
លឿន៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda 


Tags: health Abrasion