ព័ត៌មានអន្តរជាតិ ៖ មន្ត្រីក្រុមប្រឹក្សាពិបាល គ្រោះធម្មជាតិ តួកគី បានឲ្យដឹងថា ចំនួនអ្នកស្លាប់ នៅក្នុងគ្រោះថ្នាក់ ផ្ទុះអណ្តូងរ៉ែធ្យូងថ្ម នៅក្នុងតំបន់ Soma ខេត្ត Manisa ភាគខាងលិច ប្រទេស តួក គី បានកើនឡើងដល់ ២៧៤ នាក់ហើយ ដោយជាង ១២០នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ។ មន្ត្រីខាងលើបានបន្ថែមថា មនុស្ស ៨៨នាក់ត្រូវបាន ជួយសង្គ្រោះ និងជឿជាក់ថាចំនួនអ្នកស្លាប់ នឹងមានការកើនឡើងទៀត ។ នេះបើតាមការផ្សាយ ពីព័ត៌មាន ស៊ិនហួរ អោយដឹងនៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី១៥ ខែឧសភានេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ