CamNews

ព័ត៌មានអន្តរជាតិ 

ក្តៅៗ ៖ ល្ងាចថ្ងៃសុក្រ ម្សិលមិញ មានករណីគ្រោះថ្នាក់ រត់ជាន់គ្នា ស្លាប់មនុស្ស ៣២ នាក់ របួស ៥០ នាក់

ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ២ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈច្រើនជាង ៥០ នាក់ ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និង​ ស្រាល បន្ទាប់ពីមានករណី គ្រោះថ្នាក់  រត់ជាន់គ្នា កើតឡើងនៅឯ ភាគខាងកើតប្រទេស ឥណ្ឌា ពោលស្ថិតនៅក្នុងរដ្ឋ Bihar កាលពីវេលាល្ងាច    ថ្ងៃ សុក្រ ម្សិលមិញ នេះបើ យោងតាមសម្តីមន្រ្តីជាន់ខ្ពស់ ប្រចាំតំបន់ កើតហេតុ ។

លើសពីនេះ ប្រភពសារព័ត៌មាន ពីទំព័រសារព័ត៌មានរដ្ឋចិន ស៊ិនហួរ បានចេញផ្សាយ  អោយដឹងថា ករណី រត់ជាន់គ្នា រហូតដល់ថ្នាក់សម្លាប់មនុស្ស អស់រាប់សិបនាក់ លើកនេះ អាចកើតឡើងទៅបាន ក៏ដោយសារ តែមនុស្សរាប់ពាន់នាក់ បានផ្អើលនាំគ្នាចេញពី Gandhi Maiden (ទីវាលធំ  ប្រជុំទៅដោយមនុស្សច្រើនកុះ ករ) ទៅកាន់ផ្លូវធំ បន្ទាប់ពីប្រារព្ធកម្មវិធីបុណ្យសាសនា ហិណ្ឌូ Dussera នៅវេលាម៉ោង ៧   និង  ៣០ នាទី ល្ងាច (ម៉ោងក្នុងស្រុក ប្រទេសឥណ្ឌា ) ដោយនៅក្នុងនោះ ហេតុការណ៍ គ្រោះអកុសល លើក នេះ បានផ្ទុះ ឡើងភ្លាមៗ និង មួយរំពេច ដោយសារតែមានពាក្យចចាមអារ៉ាម ថាមានការឆក់ ដោយ   សារតែបន្លាលួស មាននៅលើដី នេះបើយោងតាមសម្តីមន្រ្តី ម្នាក់ គូសបញ្ជាក់អោយដឹង ក្នុងន័យសុំមិនបញ្ចេញឈ្មោះ ។


របាយការណ៍ បញ្ជាក់អោយដឹងថា ករណីរត់ជាន់គ្នា អាចកើតឡើងទៅបាន     ខណៈ មនុស្សរាប់ពាន់នាក់ បានព្យាយាមរត់គេចខ្លួន ស្របពេលដែលច្រកចេញមានតែមួយគត់ ដែលបានបើកទ្វារ ។   យ៉ាងណាមិញ ខណៈមានមនុស្ស ស្លាប់ដល់ទៅ ៣២ នាក់ ក្នុងនោះ ជនរងគ្រោះ ត្រូវបានអាជ្ញាធរ ក្នុងតំបន់ បញ្ជូនភ្លាមៗ ទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីធ្វើការសង្គ្រោះ បន្ទាន់ ។ ការតាមដានស៊ើបអង្កេត ជាផ្លូវការត្រូវ បានអាជ្ញាធរក្នុងស្រុក​ ដាក់បញ្ជាអោយចាត់វិធានការជាបន្ទាន់ ។ ជាការចូលរួមរំលែក  មរណទុក្ខ រដ្ឋាភិបា លឥណ្ឌា បានបញ្ជាអោយមានការផ្តល់ជាប្រាក់សំណង ដល់ទៅ ៦០០០ ដុល្លារ ជូន ដល់ក្រុមគ្រួសារម្នាក់ ៗដែលបានបាត់បង់សមាជិកគ្រួសាររបស់ខ្លួន ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Asia India Int news Breaking news Unt news Hot news Breaking news Mars BBC