CamNews

សុខភាព 

វិធីព្យាបាលជំងឺដំបៅមាត់ ឱ្យជាសះស្បើយ ឆាប់រហ័ស ដោយធម្មជាតិ

ជំងឺដំបៅមាត់ គឺជាប្រភេទជំងឹដ៏សាមញ្ញមួយ ដែលកើតមានឡើងនៅខាងក្នុងមាត់របស់អ្នក
ដូចជា៖ នៅក្រោមអណ្តាត  អញ្ចាញធ្មេញ និង បបូរមាត់។ ជំងឺដំបៅមាត់   កើតឡើងដោយ
សារតែតំណពូជ ការទល់លាមក ការផ្លាស់ប្តូរកោសិកា ការទទួលទានអាហារដែលមានរស
ជាតិជូរ ឬ ប្រៃ ហួសកំណត់ ស្រ្តេស (ធុញថប់)  ខាំមាត់ខ្លួនឯង និង  កង្វះវីតាមីន B, C និង
ជាតិដែក។

ខាងក្រោមនេះ គឺជាវិធីសាស្រ្តធម្មជាតិ ងាយៗ សំរាប់ព្យាបាលជំងឺដំបៅមាត់៖


ខ្ទិះដូង៖ មានអត្ថប្រយោជន៍ និង តួនាទីយ៉ាងសំខាន់បំផុត ក្នុងការព្យាបាលដំបៅក្នុងមាត់
ឱ្យបានធូរស្បើយ។

វិធីព្យាបាល៖ លាយទឹកឃ្មុំបន្តិច ជាមួយនឹងទឹកខ្ទិះដូង ១ស្លាបព្រាបាយ បន្ទាប់មក យក
វាមកលាបនៅកន្លែងមានដំបៅថ្មមៗ។ សូមព្យាបាលតាមវិធីនេះ ឱ្យបាន ៣ ទៅ ៤ដងក្នុង
១ថ្ងៃ។

ទឹកឃ្មុំ៖ អាចព្យាបាលជំងឹដំបៅមាត់ឱ្យបានជាសះស្បើយ និង  ជួយការពារកន្លែងមានដំ
បៅនោះ មានសំណើម និង ព្យាបាលឆាប់ជា   ដោយសារតែ  ទឹកឃ្មុំមានផ្ទុកនូវសារធាតុ
ការពារប្រតិកម្មអ៊ុកស៊ីត និង សារធាតុ antimicrobial។

វិធីព្យាបាល៖ សូមយកក្រណាស់ស្អាត ជ្រលក់ទៅក្នុងទឹកឃ្មុំ  រួចលាប   នៅត្រង់កន្លែង
ត្រង់កន្លែងមានដំបៅ ជាការស្រេច។

ម្ស៉ៅ​ Baking soda៖ មានផ្ទុកនូវសារធាតុ   សូយ្យូមការប៊ីបូណាត់   អាចជួយព្យាបាល
ជំងឺដំបៅមាត់​បានយ៉ាងល្អប្រសើរ។

វិធីព្យាបាល៖ លាយម្ស៉ៅ baking soda ១ស្លាបព្រាកាហ្វេ ជាមួយនឹងទឹកបន្តិច កូរចូលគ្នា
ឱ្យសព្វ បន្ទាប់មកក លាបនៅកន្លែងមានដំបៅ ជាការស្រេច។ សូមធ្វើតាមការណែនាំនេះ
ឱ្យបានច្រើនដង ក្នុង១ថ្ងៃ។

បញ្ជាក់៖ ម្ស៉ៅ baking soda អាចរកទិញបាននៅតាមបណ្តាផ្សារទំនើប៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies


 


Tags: Health Home Remedies for Mouth Ulcers