ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានរដ្ឋចិន ស៊ិនហួរ ដែលទើបតែបានចេញផ្សាយ កាលពីវេលាព្រឹកមិញ ម៉ោងជាង ១០ និង ៣០ នាទី ថ្ងៃ ៣ ខែមីនា ឆ្នាំ ២០១៤ នេះផ្ទាល់តែម្តង អោយដឹងថា យ៉ាងហោចណាស់ មនុស្ស ១០ នាក់ ត្រូវបានរកអោយឃើញ ថាបានស្លាប់ បាត់បង់ជីវិត ក្រោយពីមានករណី គ្រោះថ្នាក់ ចរាចរណ៍ រថយនក្រុង ក្រឡាប់ផ្ងាជើងទ្រ មេឃនាវេលាទាបភ្លឺ ព្រឹកមិញនេះ ។
របាយការណ៍ដដែល គូសបញ្ជាក់បន្ថែមអោយដឹងថា មិនត្រូវតែបានធ្វើអោយក្រុមមនុស្ស ស្លាប់បាត់ បង់ជីវិតតែប៉ុណ្ណោះទេ តែនៅក្នុងនោះ ក៏បានបណ្តាលអោយ មនុស្សជាច្រើននាក់ ផ្សេងទៀតទទួល រងរបួស ធ្ងន់ និង ស្រាល ដូចគ្នាដែរ ។ បន្ថែមពីលើនេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ដដែល មួយនេះ ក៏បានអះអាងបន្ថែមអោយដឹងថា ករណី គ្រោះថ្នាក់ចរាចរណ៍ រថយន្តក្រឡាប់ផ្ញាជើង ខាងលើរហូត ដល់ថ្នាក់ ធ្វើអោយមនុស្ស ស្លាប់ និង របួសលើកនេះ បានកើតឡើង នៅតាមបណ្តោយផ្លូវហាយវេ មួយកន្លែង ក្នុងខេត្ត Gansu ភាគខាងជើង ឆៀង ខាងកើត ប្រទេសចិន ។
ពុំទាន់មានសេចក្តីរាយការណ៍ សរបញ្ជាក់ ពីមូលហេតុ នៅឡើយទេ ស្របពេលដែល ករណីខាងលើ ស្ថិតនៅក្រោមការតាមដាន របស់មន្រ្តីជំនាញ ប្រចាំតំបន់ នៅឡើយ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ