មីង ឆយជាអ្នករកស៊ីរបរ លក់មឈូសខ្មោច។ ជារៀងរាល់ព្រឹកបន្ទាប់ពីបោសសំអាត រួចគាត់
ក៏បានសែនការហ្វេខ្មៅមួយពែង ហើយអុចធូបរួចបន់ខ្សឹបៗ ស្រាប់តែពេលនោះកូនពៅរបស់
គាត់អាយុប្រហែល ៨ឆ្នាំ ឆ្ងល់នឹងម្តាយគេមិនដឹងបន់ថាម៉េចក៏សួរ៖
កូន៖ ម៉ាក់! ម៉ាក់ ! តើម៉ាក់បន់ថាម៉េចខ្លះអម្បាញ់មិញ?
ម្តាយ៖ មានបន់ថាម៉េច គឺម៉ាក់បន់ថា អោយរកស៊ីលក់ដាច់អោយបានច្រើនព្រឹកនេះ!
កូន៖ អញ្ចឹង! ម៉ាក់បន់ អោយគេ ងាប់ច្រើនណាស់មែនទេព្រឹកនេះ?
ម្តាយ៖ !!!!!!!!
ព័ត៌មានទាក់ទងនឹងសំណើចផ្សេងៗ៖
-សំណើច រឿង៖ ឆាផ្សិត!
-សំណើច រឿង៖ ដំរីដេញ!
-សំណើច រឿង៖ ប្រើខួរក្បាលគិត!
-សំណើច រឿង៖ សេះដាច់ យកសេះតាម!
-សំណើច រឿង៖ មុខដូច មាន់គក! ហា!ហា!
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke