CamNews

ព័ត៌មានអន្តរជាតិ 

តុលាការ អេហ្ស៊ីប កាត់ទោសប្រហារជីវិត មនុស្ស ១៨៣ នាក់ ជាអ្នកគាំទ្រ របបដឹកនាំ ម៉ូស្លឹម Brotherhood

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៥ ថា តុលាការអេហ្ស៊ីប កាលពីថ្ងៃចន្ទ បានសម្រេចកាត់ទោស ក្រុមអ្នកគាំទ្រ ម៉ូស្លីមចំនួន ១៨៣នាក់ ពីបទ បង្ក ឲ្យមានការស្លាប់ ក្រុមប៉ូលិស ១៦រូប កាលពីខែសីហា ឆ្នាំ២០១៣កន្លងទៅ ។


សេចក្តីរាយការណ៍ ដដែលបន្តអោយដឹងថា​កាលពីខែធ្នូ ឆ្នាំs២០១៤ ត្រូវបានកាត់ទោសប្រហារជីវិត អ្នក ទោសក្នុងចំណោម ១៨៨នាក់ ។គួរបញ្ជាក់ថានេះ ជាការកាត់ទោសប្រហារជីវិតមួយ ដែលត្រូវបានសំរេច ដោយស្ថិតក្នុងច្បាប់ របស់ឥស្លាម ។


សាលក្រមនេះ ត្រូវបានតុលាការអនុម័ត ឲ្យកាត់ទោស ប្រហារជីវិតចំនួន ១៨៣នាក់ និង អ្នកទោសផ្សេង ទៀត ជាប់ពន្ធនាគារ ទាបបំផុត ១០ឆ្នាំ ៕

ប្រភព ៖ ស៊ិនហួរ ដើមអម្ពិល និងហ្គូហ្គល


Tags: Int news Breaking news World news Unt news Hot news Egypt Tomb