រឿងក្តីដ៏ចំលែក និង គួរអោយភ្ញាក់ផ្អើលមួយបានកើតឡើង លើអ្នកចាំទីជើងចាស់ វ័យ ៥១
ឆ្នាំសញ្ជាត្តិ បុស្សនា (Bosnia) ម្នាក់ ។ អ្នកចាំទីជើងចាស់ម្នាក់នេះ អាចចាំទីបានពេញម៉ោង
បើទោះបី ជាមានគ្រាប់កាំភ្លើង ជាប់ក្នុងក្បាលរបស់ខ្លួនក៏ដោយ ។
អ្នកចាំទីនេះមានឈ្មោះថា Dusko Krtalica ជាអ្នកចាំទីជើងចាស់ នៅក្នុងក្រុមមួយនៃប្រទេស
បុស្សនា ។ ក្នុងពេលប្រកួត Krtalica តែងតែប្រាប់ទៅមិត្តរួមក្រុមថា លោកមានអការៈ ឈឺ
ក្បាលជាខ្លាំង តែលោកនៅតែតស៊ូលេង ។ រហូតដល់បញ្ចប់ការប្រកួត Krtalica ចាប់ផ្តើមកំរើក
ដៃលែងរួច ហើយពិបាកនិយាយ Krtalica ក៏ត្រូវបញ្ជូនទៅមន្ទីពេទ្យភ្លាមផងដែរ ។
ពេលដែលក្រុមគ្រូពេទ្យពិនិត្យ X-Ray មើលទៅឃើញថា ក្បាលរបស់ Krtalica មានជាប់គ្រាប់
កាំភ្លើងប្រវែង 9 មីលីម៉ែត កប់ជ្រៅគួរសមដែរ ។ វាពិតជាធ្វើអោយក្រុមគ្រូពេទ្យ ភ្ញាក់ផ្អើលជា
ខ្លាំង ព្រោះតែកំលាំង នៃការតស៊ូប្រឹងប្រែងរបស់ Krtalica បាន ៩០ នាទីពេញ ។ មិនយូរប៉ុន្មាន
ប៉ូលិសក៏បានស៊ើបអង្កេត រកឃើញកំទេចគ្រាប់កាំភ្លើង ចំនួន ១២ គ្រាប់ជុំវិញទីលានប្រកួត គឺ
បង្កឡើងដោយបុរសម្នាក់ ដែលបានបាញ់កាំភ្លើ់ងទៅលើមេឃ ក្នុងកម្មវិធីមង្គលការមួយ ដើម្បី
ជាការអបអរសាទរ ។ បុរសម្នាក់នោះ មានឈ្មោះថា Seyne Ligata ត្រូវបានប៉ូលិសឃាត់ខ្លួន
នៅថ្ងៃនោះផងដែរ ។ យើងនៅមិនទាន់ដឹង អំពីស្ថានភាពរបស់ Krtalica យ៉ាងណានៅឡើយ
ទេ តែយើងសង្ឃឹមថា រូបគេនឹងរួចផុតពីគ្រោះថ្នាក់ទៅចុះ ៕
ដោយ ៖ កុសល
ប្រភព ៖ bleachreport