CamNews

យល់ដឹង 

ចំណាត់ថ្នាក់អគារ ទាំង ១០ ខ្ពស់បំផុត នៅព្រះរាជាណាចក្រកម្ពុជា

ព្រះជារាណាចក្រកម្ពុជា គឺជាប្រទេសមួយដែលស្ថិតនៅក្នុងចំណោមប្រទេសកំពុងអភិវឌ្ឈន៍ ឬ
ជាប្រទេសដែលមានការអភិវឌ្ឈន៍តិចជាងគេ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ានរួមមាន
ដូចជា៖ ប្រទេសកម្ពុជា ឡាវ ភូមា និង វៀតណាម​ (CLMV)។

ប៉ុន្តែ អ្វីដែលគួរឱ្យកត់សម្គាល់ រយៈពេលប៉ុន្មាននេះ គេឃើញមានសំណង់អគារធំតូច ជាច្រើន
រីកដុះដាលដូចផ្សិត នៅលើទឹកដីនៃប្រទេសកម្ពុជា  ទំាងនៅក្នុងទីក្រុង និង តាមបណ្តាលខេត្ត
ដែលមានសក្តានុពលខ្លាំងក្លា លើវិស័យទេសចរណ៍មួយចំនួនទៀតមាន៖ ខេត្តសៀមរាប ខេត្ត
ព្រះសីហនុ និង ខេត្តបាត់ដំបង ជាដើម។ល។

អ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតនៅក្នុងរាជធានីភ្នំពេញបច្ចុប្បន្នគឺមានសំណង់អគារខ្ពស់ៗ
ជាច្រើនកន្លែងដែលជាមណ្ឈមណ្ឌលពាណិជ្ជកម្ម និងកន្លែងកម្សាន្ត ដ៏ពេញនិយមបំផុតសំរាប់
យុវវ័យកម្ពុជា នាពេលបច្ចុប្បន្ន។

ខាងក្រោមនេះ គឺជាឈ្មោះ និងទីតាំងសំណង់អគារ ដ៏ខ្ពស់ជាង ១០ទាំង នៅក្នុងព្រះរាជាណា
ចក្រកម្ពុជា។

១/ អគារ Diamond Island Tower
- កម្ពស់៖ ៥៥៥ ម៉ែត្រ
- មាន៖ ៩០ ជាន់ ដល់ ១០០ ជាន់
- ទីតាំង៖ ភ្នំពេញ
សូមបញ្ជាក់ថា៖ អគារ
Diamond Island Tower គ្រោងនឹងសាងសង់ឡើងនៅលើទីក្រុង
កោះពេជ្រ។ ប្រសិនបើអគារដ៏មហិមានេះសាងសង់រួចគឺអគារ Diamond Island Tower

នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជានឹងជាប់ជាអគារដែលមានចំណាត់ថ្នាក់ខ្ពស់ជាង
គេទី២ នៅលើពិភពលោក  បន្ទាប់ពីអគារ  Burj Khalifa នៅក្នុងទីក្រុងដូប៉ៃ  ខ្ពស់៨២៨
ម៉ែត្រ ដែលជាប់ចំណាត់ថ្នាក់ទី១។

២/ អគារ Gold Tower 42
- កម្ពស់៖ ១៩២ ម៉ែត្រ
- មាន៖ ៤២ ជាន់
- ទីតាំង៖ ភ្នំពេញ

៣/ អគារ Vattanac Capital
- កម្ពស់៖ ១៨៧,៣ ម៉ែត្រ
- មាន៖ ៣៩ ជាន់
- ទីតាំង៖ ភ្នំពេញ

៤/ អគារ Royal Tower
- កម្ពស់៖ ១៥៦,៤២ ម៉ែត្រ
- មាន៖ ៣៦ ជាន់
- ទីតាំង៖ ភ្នំពេញ

៥/ អគារ OCIC Tower (កាណាឌីយ៉ា)
- កម្ពស់៖ ១១៨,១០ ម៉ែត្រ
- មាន៖ ៣២ ជាន់
- ទីតាំង៖ ភ្នំពេញ

៦/ អគារ De castle Royal
- កម្ពស់៖ ១១៧ ម៉ែត្រ
- មាន៖ ៣៣ ជាន់
- ទីតាំង៖ ភ្នំពេញ

៧/ អគារ Rose Condominium
- កម្ពស់៖ អត់ដឹង
- មាន៖ ២៨ ជាន់
- ទីតាំង៖ ភ្នំពេញ

៨/ អគារ Phnom Penh Tower
- កម្ពស់៖ អត់ដឹង
- មាន៖ ២២ ជាន់
- ទីតាំង៖ ភ្នំពេញ

៩/ អគារ Mekong View Apartment
- កម្ពស់៖ អត់ដឹង
- មាន៖ ២០ ជាន់
- ទីតាំង៖ ភ្នំពេញ

១០/ អគារ Mekong Condominium
- កម្ពស់៖ អត់ដឹង
- មាន៖ ១៨ ជាន់
- ទីតាំង៖ ភ្នំពេញ

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ skyscrapercity


Tags: knowledge top 10 Tallest Buildings in Cambodia