ព័ត៌មានអន្តរជាតិ ៖ វិចិត្រករម្នាក់ ប្រទេស អាហ្វ ហ្គានីស្ថាន នោះ ត្រូវបង្ខំអោយសម្ងំលាក់ខ្លួនពួនអាត្មា បន្ទាប់ពីមានការគម្រាមគំហែងសម្លាប់ ពាក់ព័ន្ធ នឹងឈុតសម្លៀកបំពាក់ដែក ដែលមានរូបរាងដើមទ្រូង និង គូថ ។
ប៊ីប៊ីស៊ី ចុះផ្សាយអោយដឹងថា វិចិត្រករ ប្រទេស អាហ្វហ្គានីស្ថាន រូបនោះ មានឈ្មោះថា Kubra Khademi បានស្លៀកពាក់ឈុតសម្លៀកបំពាក់ ធ្វើពីដែក រួចដើរសម្តែង នៅ តាមបណ្តោយផ្លូវនៅក្នុងទីក្រុង កាប៊ុល ដើម្បីបង្កើនការយល់ដឹងអោយស្រ្តីភេទ មានការការពារខ្លួនអោយបានខ្ពស់ ពីការចាប់រំលោភ និងបង្កើន ការយល់ដឹង ដល់បណ្តាបុរសអោយសម្លាប់ចិត្ត ចង់រំលោភបំពាន ដោយ កេ ងប្រវ័ញ ផ្លូវភេទទៅលើស្រ្តី និងកុមារ ។
វិចិត្រកររូបនេះ សង្ឃឹមយ៉ាងមុតមាំថា ហោចណាស់ នឹងដើរតាមផ្លូវសាធារណៈអោយបានរយៈពេល ១០ នាទី ក៏ប៉ុន្តែ ផែនការ មិនប្រព្រឹត្តិទៅតាមការគ្រោងទុកនោះទេ ពោល ព្រឹត្តិការណ៍នាពេលនោះបង្ខំអោយ នាងចូលទៅក្នុងរថយន្តវិញ បន្ទាប់ពីហ្វូងមនុស្ស នៃក្រុមបុរស មានការខឹងសម្បារ ក្រោយពីនាងដើរបាន ត្រឹមតែ ៨ នាទី តែប៉ុណ្ណោះ ។ ក្រុមបុរស និង កុមារ បានចោល ក៏ដូចជា គប់ របស់ របរ មួយចំនួនទៅលើ រូបនាង អមជាមួយនឹងសម្រែក ស្រែក ថាអោយនាងជាដើម ។
វិចិត្រករ រូបនេះ បំភ្លឺអោយដឹងថា ៖ក្រុមបុរសទាំងនោះបានស្រែកគំហកអោយនាងដោយស្រែកបន្លឺឡើង ថា ៖ "ស្អីគេ ឈុតសម្លៀកបំពាក់នោះ? តើនាងកំពុងតែធ្វើអ្វី ? នាងគឺជាជនបរទេសឬ ? តើស្រីចង្រៃម្នាក់ នេះគឺជានរណាអោយពិតប្រាកដ? "
វិចិត្រករ នាង Khademi បានស្តែងចេញនូវការសម្តែងខាងលើឡើង ពីព្រោះតែនាង និយាយថា ក្រុមស្រ្តី អាហ្វហ្គានីស្ថានតែងតែទទួលរងនូវការបំពានផ្លូវភេទ បើទោះជាខំបិទបាំងរាងកាយ ក្នុងឈុតសម្លៀកបំ ពាក់ប្រពៃណី burka (ឈុតខ្មៅ បិទតាំងពីចុងសក់ ដល់ចុងជើង) យ៉ាងណាក៏ដោយចុះ ។ របាយការណ៍ បន្ថែមអោយដឹងថា បច្ចុប្បន្នភាព វិចិត្រកររូបនេះ ត្រូវបង្ខំលាក់ខ្លួន ក្រោយពីទទួលការគម្រាមជារៀងរាល់ ថ្ងៃ តាមរយៈទូរស័ព្ទ និង អ៊ីម៉ែល ពីក្រុមអ៊ីស្លាម ដែលគម្រាមសម្លាប់នាងចោល ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី