ជាមួយនិង រដូវកាលថ្មី ២០១៤-២០១៥ ជិតមកដល់ក្រុម Manchester United បានត្រៀមនឹងបើក ទ្វារកីឡាដ្ឋាន របស់ខ្លួនដើម្បី ស្វាគមន៍ទស្សនិកជនហើយ។ ដើម្បីជូនដំណឹងទៅដល់ អ្នកគាំទ្រ Manchester United បានដាក់វីដេអូមួយ ដ៏គួរអោយចាប់អារម្មណ៍ ។
វីដេអូថ្មីនេះ របស់ Manchester United យើងបានឃើញថា វាគឺជាវីដេអូ នៃការវិវត្តន៍ ឯកសណ្ឋាន របស់ក្រុមបិសាចក្រហម ដែលមានតាំងតែពី ជំនាន់ទសវត្សទី ១៩ រហូតដល់បច្ចុប្បន្ននេះ ។ អ្នក ដែលឩបត្ថម្ភធំបំផុត ចុងក្រោយរបស់ Manchester United គឺ AON ហើយនឹងត្រូវចាកចេញដាច់ អាណាត្តិនៅលើអាវ នៅរដូវកាលមុន ។ អ្នកឩបត្ថម្ភធំថ្មីគឺក្រុមហ៊ុន Chevrolet ដែលនឹងចូលមក ឈរនៅលើអាវ ឯកសណ្ឋានរបស់ Manchester United ពីរដូវកាល ២០១៤-២០១៥ នេះហើយ។
បើទោះបីជា ឯកសណ្ឋាននោះមិនទាន់ ចេញជាផ្លូវការមែន តែយើងទទួលបាន រូបថតមួយចំនួន ដែលត្រូវបានគេ អះអាងថាជា អាវថ្មីរបស់ក្រុមនេះបាត់ទៅះហើយ ។តែយ៉ាងណាមិញយើ់ងនឹង រង់ចាំដល់ថ្ងៃ ដែលចេញជាសាធារណៈ ៕