ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារ
ព័ត៌មានបរទេស straitstimes កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា បុរសម្នាក់
ដែលជាអតីតគ្រូបង្រៀនម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន និងផ្តន្ទាទោសអោយជាប់ពន្ធនាគារ១៨
ខែ ក៏ព្រោះគ្រូអគតិរូបនេះ បានប្រព្រឹត្តិអំពើដែលសង្គមស្អប់ខ្ពើម ជាមួយនឹងសិស្សស្រីវ័យ
ទើបតែ ១៣ ឆ្នាំ។
គួរបញ្ជាក់ផងដែរថា បុរសដែលជាជនជាប់ចោទរូបនោះ មានឈ្មោះថា Ross Ryan Kristia-
ensen វ័យ ៣០ ឆ្នាំ បានសារភាពថាខ្លួន ពិតជាបានធ្វើបែបនោះមែន ដោយវាបានកើតឡើង
ដល់ទៅពីរលើក ពោលគឺក្នុងអំឡុងខែ ធ្នូ ២០០៩ និង ខែតុលា ២០១០។
លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីខាងលើនេះបានកើតឡើង
នៅក្នុងប្រទេសសឹង្ហបុរី ហើយការផ្តន្ទាទោសត្រូវបានធ្វើឡើងកាលពីម្សិលមិញនេះ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ straitstimes