ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារ
ព័ត៌មានបរទេស worldnewstoday កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ស្រ្តី
ដែលជាកូនក្រមុំម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីបានចាក់សម្លាប់កូនកំលោះ រហូតដល់
បាត់បង់ជីវិតក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ ។
គួរបញ្ជាក់ផងដែរថា កូនក្រមុំដែលជាជនជាប់ចោទរូបនោះ មានឈ្មោះថា Nacola Franklin
វ័យ ៣១ ឆ្នាំ ជាពលរដ្ឋរស់នៅតំបន់ Westminster ភាគកណ្តាលទីក្រុងឡុងដ៍ ប្រទេសអង់
គ្លេស។ ដោយឡែក បើនិយាយពីជនរងគ្រោះ ដែលជាកូនកំលោះ ស្លាប់បាត់បង់ជីវិតរូបនោះ
វិញ មានឈ្មោះថា Billy Brewster វ័យ ៣៦ ឆ្នាំ។
លើសពីនេះប្រភពសារព័ត៌មានដដែល បានបញ្ជាក់បន្ថែមអោយដឹងថា ភ្លាមៗនោះ ក៏មាន
ការអន្តរាគមន៍ ពីសំណាក់ភ្នាក់ងារមានសមត្តកិច្ច ដោយធ្វើការចាប់ឃាត់ខ្លួនស្រ្តីជាកូនក្រមុំ
បន្ទាប់ពីនាងបានចាក់ចំបេះដូងបុរសជាកូនកំលោះ រីឯកូនកំលោះរូបនោះ ក៏បានបញ្ជូនទៅ
កាន់មន្ទីរពេទ្យ Lehigh County Hospital តែក្រោយមក គាត់បានស្លាប់បាត់បង់ជីវិតបាត់ទៅ
ហើយ។
គួររំឭកផងដែរថា បើយោងតាមសម្តីមន្រ្តីប៉ូលីស បានបញ្ជាក់ថា មិនទាន់បានដឹងជាក់ច្បាស់
នៅឡើយទេ ថាតើមានរឿងអ្វី ក៏ដូចជាមានកត្តាអ្វី ដែលបានធ្វើអោយនាងជាកូនក្រមុំដាច់
ចិត្តធ្វើបែបនេះ ស្របពេលដែលតាមដានស៊ើបអង្កេតសាកសួរព័ត៌មានលំអិតនៅតែបន្តមាន
នៅឡើយ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ worldnewstoday