ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយ
គេហទំព័របរទេស CNN នាវេលាប៉ុន្មានម៉ោងមុននេះបន្តិច បានគូសបញ្ជាក់អោយដឹងថា
សមយុទ្ធយោធា កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បានបញ្ចប់ជាផ្លូវការហើយ នៅថ្ងៃអង្គារ
នេះហើយ។
គួរបញ្ជាក់ផងដែរថា ការលើកឡើងខាងលើនេះ ក៏ជាការបញ្ជាក់អះអាងពីរដ្ឋមន្រ្តីក្រសួងការ
ពារជាតិកូរ៉េខាងត្បូងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានការបញ្ជាក់បន្ថែមថា កូរ៉េខាងត្បូង
នៅតែបន្តមានការយកចិត្តទុកដាក់ខ្ពស់ និងតាមដានត្រួតពិនិត្យយ៉ាងជិតស្និទ្ធ ជាមួយនឹង
សកម្មភាពបង្កហេតុ ក៏ដូចជា ការបាញ់បង្ហោះម៉ីស៊ីល ពីសំណាក់កូរ៉េខាងត្បូង ដែលវាជា
សកម្មភាពអាចកើតមានឡើងបានគ្រប់ពេល។
គួរបញ្ជាក់ផងដែរថា ដំណើរប្រឈមដាក់គ្នាក្នុងឧបទ្វីបកូរ៉េនាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ
បានធ្វើអោយទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែផុយស្រួលឡើងនៅក្នុងតំបន់។លើស
ពីនេះ ប្រភពដដែលបន្ថែមថា វោហាសាស្រ្តកូរ៉េខាងជើង កាន់តែខ្លាំងឡើង បន្ទាប់ពីក្រុម
ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបោះឆ្នោតកាលពីអំឡុងខែមុន ដើម្បីទណ្ឌកម្ម
លើរបបនេះ។
គួររំឭកផងដែរថា ស្ថានការណ៍នៅឧបទ្វីបកូរ៉េ នាប៉ុន្មានខែចុងក្រោយនេះ មានភាពតាន់
តឹងជាខ្លាំង បន្ទាប់ពីកូរ៉េខាងជើងបានបដិសេធទៅនឹងការស្នើសុំពីកូរ៉េខាងត្បូងអោយងាក
ទៅរកតុចរចារដោយសន្តិវិធី មិនត្រឹមតែប៉ុណ្ណោះ កាលពីពេលកន្លងទៅ កូរ៉េខាងជើងបាន
ក៏បានបិទទ្វារច្រកចេញចូល តំបន់ស្មុគស្មាញឧស្សាហកម្មរួម រោងចក្រ គីសុង ផងដែរ ។
ដោយឡែក ទើបតែមកដល់ថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៣ កន្លងទៅនេះទេ ទើបកូរ៉េ
ខាងជើងបានអនុញ្ញាត ឲ្យប្រជាជនកូរ៉េខាង ត្បូងទាំងអស់ លើកលែងតែមនុស្សប្រាំពីរ
នាក់ ឲ្យចាកចេញពីរោងចក្រ គែសុង ទៅកាន់លំនៅដ្ឋានវិញ បន្ទាប់ពី មានភាពតានតឹង
កើតមានឡើងក្នុងឧបទ្វីបកូរ៉េ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ CNN