CamNews

ព័ត៌មានអន្តរជាតិ 

អាមេរិក ៖​ យើងប្តេជ្ញា ប្រមាញ់ ពិជឃាត ISIS សម្លាប់ មិនញញើតដៃ អោយខានតែបាន បើទោះនៅទីណា ក៏ដោយចុះ

ព័ត៌មានអន្តរជាតិ ៖ មិនយូរប៉ុន្មាន ក្រោយពីជនដៃដល់ ជាពិជឃាត ពួក ISIS សម្លាប់មនុស្សមិនញញើតដៃ ត្រូវបានវែកមុខ ស្គាល់អត្តសញ្ញាណ ពិតមានឈ្មោះថា Mohammed Emwazi មកពីទីក្រុង​ ឡុងដ៍ នោះ អគ្គ មេធាវី សហរដ្ឋអាមេរិក លោក Eric Holder បានប្តេជ្ញាខ្ពស់អោយដឹងថា ៖ នរណាម្នាក់ក៏ដោយចុះ អោយតែ មានការកាប់សម្លាប់ ពលរដ្ឋអាមេរិក នោះពួកគេនឹងប្រឈមមុខ ក្នុងការទទួលខុសត្រូវ ដោយមិនខ្វល់ថា អ្នកលាក់ខ្លួននៅទីណាក៏ដោយចុះ លើលោកនេះ ប៉ុន្តែ ពួកយើងនឹងទៅតាមប្រមាញ់ រកអោយឃើញ អោយ ខានតែបាន និង ចាប់អ្នកទាំងរស់ យកមកផ្តន្ទាទោស ។


គួររំឮកថា លោក Holder អំឡុងពេលមានកិច្ចសម្ភាសន៍ជាពិសេស ជាមួយនឹងសារព័ត៌មាន ស៊ីអិនអិន លោកពុំបានបញ្ជាក់អោយដឹង ថាតើ រដ្ឋាភិបាល សហរដ្ឋអាមេរិក ដឹងជាក់ច្បាស់ឬក៏អត់ ពីទីតាំងលាក់ខ្លួន ពិជឃាតខាងលើ នោះនៅឡើយទេ ប៉ុន្តែលោកទទូច ដោយមានការបញ្ជាក់ក្តែងៗអោយដឹងថា សហរដ្ឋអា មេរិក នឹងមិនបន្ធូរបន្ថយ ក្នុងការកាត់ទោស នោះទេ ខណៈពិជឃាតជាបុរសរូបនេះ ត្រូវបានគេមើលឃើញ ថាជាអ្នកកាប់សម្លាប់ កាត់ក្បាល ផ្តាច់អណ្តាត ចំណាប់ខ្មាំងសហរដ្ឋអាមេរិក និង បណ្តាចំណាប់ខ្មាំង មកពី បណ្តាប្រទេស លោក ខាងលិចផ្សេងៗទៀត ៕

- អាន ៖ ពិជឃាត សម្លាប់មនុស្ស មិនញញើតដៃ នាងខ្ញុំ ចង់ចាប់គេទាំងរស់ ព្រោះគេ សម្លាប់កាត់ក្បាលប្តីនាងខ្ញុំទាំងរស់

- អាន ៖ ពិជឃាត សម្លាប់ មិនញញើតដៃ កាត់ក្បាល ផ្តាច់អណ្តាត ត្រូវគេស្គាល់ឈ្មោះហើយ

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន


Tags: Int news Breaking news World news Unt news Hot news Egypt ISIS Jihadi John