CamNews

ព័ត៌មានអន្តរជាតិ 

ចេញប្លន់ធនាគារ យកខោក្នុង ពាក់ជំនួសស្រោមមុខ ជាលទ្ធផល ដេកគុក បានសំរេច

ព័ត៌មានអន្តរជាតិ ៖ បុរសជនជាតិបារាំងម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីយកខោក្នុង
ធ្វើជាស្រោមមុខ   ដើម្បីជាបិទបាំង  ក្នុងការចេញយុទ្ធនាការប្លន់ធនាគារបស់ខ្លួន  នេះបើ
តាមការអោយដឹងពីគេហទំព័រសារព័ត៌មាន     spy  ដែលទើបតែបានចេញផ្សាយកាលពី
វេលាមុននេះបន្តិច។

លោក Daniel Anfray បានធ្វើការគំរាមគំហែង បុគ្គលិកធនាគារមួយកន្លែង នៅក្នុងតំបន់
Normandy ប្រទេសបារាំង  ជាមួយនឹងកូនកាំបិទតូច  ស្របពេលដែលគាត់បានពាក់នូវ
ខោក្នុងពីលើក្បាល ជំនួសអោយស្រោមមុខ ខណៈចេញប្រតិបត្តិការ។

យ៉ាងណាមិញ     ជាមួយនឹងការចាំអត្តសញ្ញាណបាន  ពីសំណាក់បុគ្គលិកធនាគារនោះ
លោក Daniel Anfray នាខណៈនោះ ក៏ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីមានការអន្តរាគម
ន៍ពីសំណាក់មន្រ្តីមានសមត្តកិច្ច។

ដោយឡែក មកទល់នឹងពេលនេះ បើតាមប្រភពសារព័ត៌មានដដែល បានគូសបញ្ជាក់
អោយដឹងថា គាត់ត្រូវបានផ្តន្ទាទោសជាផ្លូវការហើយ   ពោលគឺ  កាត់ទោសអោយជាប់
ពន្ធនាគារ ៨ ខែ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ spy


Tags: international news strange news unbelievable news pic