CamNews

ព័ត៌មានអន្តរជាតិ 

ផ្ទុះឆេះរថយន្តទំនើប Lamborghini កណ្តាលក្រុង ផ្អើលអស់ក្រុមមនុស្ស ធ្វើដំណើរ

ព័ត៌មានអន្តរជាតិ  ៖ រ ថយន្តទំនើប  Lamborghini  ត្រូវបានរកអោយឃើញថា បានផ្ទុះឆេះ
យ៉ាងសន្ធោសន្ធៅ បង្កជាអគ្គីភ័យ ផ្អើលអស់ក្រុមមនុស្សធ្វើដំណើរក្នុងក្រុង Shenzhen ខេត្ត
Guangdong ប្រទេសចិន នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន  ដែលបានចេញផ្សា
យដោយទំព័រសារព័ត៌មានបរទេស Happening ។

គួរបញ្ជាក់ផងដែរថា អគ្គីភ័យបង្កជាភាពភ្ញាក់ផ្អើល បន្ទាប់ពីមានផ្ទុះឆេះ  រថយន្តទំនើបម៉ាក
Lamborghini ត្រូវបានកើតឡើងពេលកន្លងទៅ ពោលគឺនៅរសៀល ថ្ងៃអាទិត្យ តាមបណ្តោ
យផ្លូវក្នុងក្រុង នាខេត្ត Guangdong ប្រទេសចិន ។

លើសពីនេះទៅទៀត     បើយោងតាមសម្តីមន្រ្តីផ្លូវការចិន  បានបញ្ជាក់អោយដឹងថា រថយន្ត
ទំនើបមួយគ្រឿងនេះ បានផ្ទុះឆេះចេញពីតួម៉ាស៊ីន ខណៈពេលដែលមានការប្រណាំង ស្រប
ពេលដែលអ្នកបើកបរ ត្រូវបានរកអោយឃើញថា មិនទទួលរងរបួសនោះទេ ក៏ព្រោះតែគេច
ខ្លួនបានទាន់ពេលវេលា។

គួររំឭកផងដែរថា    ទម្រាំតែមានការអន្តរាគមន៍ពីសំណាក់ក្រុមមន្រ្តីពន្លត់អគ្គីភ័យ  រថយន្ត
ទំនើបមួយគ្រឿងនេះ បានឆេះម៉ត់បាត់ទៅហើយ តែទោះជាយ៉ាងណា មូលហេតុពិតនៃការ
ផ្ទុះឆេះរថយន្តទំនើបមួយគ្រឿងនេះ  ក៏កំពុងតែស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅ
ឡើយ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ ​Happening


Tags: international news strange news unbelievable news pic