ព័ត៌មានអន្តរជាតិ ៖ ដោយយោងតាមសារជាសម្លេង គូសបញ្ជាក់អោយដឹងថា ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុល និយម Islamic State (IS) បានទទួលយកនូវការអំពាវនាវភក្កីភាព ពី ក្រុមសកម្មប្រយុទ្ធ Boko Haram ពី ប្រទេសនីហ្សេរីយ៉ាហើយ ។
ប្រភពសារព័ត៌មាន នៃទំព័រប៊ីប៊ីស៊ី ចុះផ្សាយអោយដឹងថា ៖ នៅក្នុងសារសម្លេង ដែលពុំទាន់មានការគូស បញ្ជាក់ច្បាស់ការណ៍ អ្នកនាំពាក្យអោយក្រុម IS បំភ្លឺអោយដឹងថា គោលបំណងនៃការ បង្កើតរដ្ឋឯករាជ្យ នៃក្រុមបះបោររបស់ខ្លួនឥលូវនេះបានពង្រឹកវិសាលភាព និង ឥទ្ធិពលដល់ អាហ្វ្រិកខាងលិច ហើយ ។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ក្រុមសកម្មប្រយុទ្ធ Boko Haram បានបង្ហោះផ្សាយនូវ សារមួយអោយ ដឹងថា ខ្លួនចង់ចួលរួមសហការជាមួយនឹងក្រុម រដ្ឋអ៊ីស្លាមជ្រុលនិយម IS ។ របាយការណ៍ បញ្ជាក់អោយ ដឹងថា ក្រុមសកម្មប្រយុទ្ធ Boko Haram បានបំផុសឡើង នូវយុទ្ធនាការយោធាគោលបំណងបង្កើតច្បាប់ អ៊ីស្លាមក្នុងន័យ បង្កើតបានរដ្ឋអ៊ីស្លាម នៅភាគខាងជើង ប្រទេស នីហ្សេរីយ៉ា ចាប់តាំង ពី ឆ្នាំ២០០៩ ។ គួររំឮកថា ការប៉ះទង្គិច ក៏បានចាប់ផ្តើមកើតមានឡើង ចាប់តាំងពីពេលនោះមក រហូតសាយភាយដល់ បណ្តារដ្ឋផ្សេងៗដែលនៅក្បែរនោះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី