CamNews

ជីវិតរស់នៅ 

ទស្សនា Poster ដ៏មានអត្ថន័យជាមួយសារ ផ្ញើដល់ពិភពលោក(វគ្គ១)

បច្ចុប្បន្ន Poster បានក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធិភាពក្នុងការផ្សព្វផ្សាយដំណឺងឲ្យ
បណ្តាពិធីសំខាន់ផ្សេងៗក្នុងសង្គម។ Poster មួយដែលត្រូវបានរចនាម៉ូដយ៉ាងល្អឯក វាមិន
គ្រាន់តែជាការផ្សព្វផ្សាយដំណឹងទេ ថែមទាំងមានឥទ្ធិពលយ៉ាងខ្លាំងដល់ផ្នត់គំនិតមនុស្ស
ធ្វើឲ្យមានការផ្លាស់ប្តូរសកម្មភាពរបស់សាធារណជនទូទៅ។
រួមជាមួយរូបភាព Poster មួយចំនួនខាងក្រោមនេះ ទស្សនានូវការប្រារព្ធបែបអន្តរជាតិដូចជា
WWF, UNICEF...ដោយការប្រើ Poster ដើម្បីផ្ញើសារដល់ប្រជាជនទូទាំងពិភពលោកទាំងអស់
គ្នាណា !
នេះគឺជា Poster ដែលបានធ្វើឡើងដោយ WWF ក្នុងការផ្ញើសារដល់មនុស្សគ្រប់គ្នាពីការប្រឆាំង
នឹងការបំផ្លាញព្រៃឈើ ដោយចាប់ផ្តើមពីអក្សរដំបូង(森 - ព្រៃឈើ) រហូតដល់តួចុងក្រោយគឺ
ឈើឆ្កាង ដែលមានន័យថា សេចក្តីស្លាប់

នេះជា Poster ដែលធ្វើឡើងដោយ UNICEF ក្នុងគោលបំណងជួយសង្គ្រោះក្មេងអនាថា
ជារៀងរាល់ថ្ងៃពិភពលោកបានបាត់បង់អស់ ២០,០០០ ហិចតាទំហំព្រៃឈើ។ ដូច្នេះត្រូវចូលរួមជួយសង្គ្រោះសួតពណ៌បៃតងរបស់យើងទាំងអស់គ្នា មុនពេលអ្វីៗត្រូវយឺតពេល
ក្នុងរយះពេលមួយសតវត្សន៍នេះ ប្រភេទសត្វខ្លាត្រូវបានបាត់បង់អស់ជាង ៩៥% នៃចំនួនទូទាំង
ពិភពលោក
ក្នុងនោះមាន ៣ប្រភេទត្រូវបានដាច់ពូជទាំងស្រុង។ នេះហើយជាមូលហេតុ
ដែលមនុស្សកាន់តែពិបាកមើលឃើញពួកវា
បំរែបំរួលអាកាសធាតុកំពុងតែប្លន់យកនូវបរិស្ថានរស់នៅរបស់សត្វទាំងពួង។ យើងទាំងអស់គ្នាអាច
ចូលរួម
ការពារពួកគេ ដោយសកម្មភាពងាយៗ ដោយគ្រាន់តែបិទនូវបណ្តាឧបករណ៍អគ្គីសនី
ដែលមិនចាំបាច់ កាត់បន្ថយការប្រើប្រាស់បរិមាណថាមពលអគ្គីសនីឲ្យ
នៅសល់តិចបំផុតតាមដែលអាចធ្វើទៅបាន
ចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុទាំងអស់គ្នា មុនពេលវាធ្វើឲ្យផ្លាស់ប្តូរខ្លួនរបស់អ្នក
កុំភ្លេចពាក់ខ្សែក្រវាត់សុវត្ថិភាព ព្រោះគ្រាន់តែការ click  តែមួយដងប៉ុណ្ណោះអាចផ្លាស់ប្តូរជីវិត
របស់អ្នកបាន
ពាក្យស្លោករបស់ Rodney - New Zealand "ពាក់ខ្សែក្រវាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវ ដើម្បីអ្នករាល់
គ្នារស់នៅជាមួយគ្នាបានយូរអង្វែង"
តាមឯកសាររបស់ Injury Prevention បានឲ្យដឹងថា ក្នុងរយះពេល ៥ឆ្នាំនេះចំនួនគ្រោះថ្នាក់ចរាចរណ៍
បណ្តាលមកពីអ្នកដំណើរពាក់កាសស្តាប់ចម្រៀង បានកើនឡើងបីដង ក្នុងនោះ ៧០%នៃជនរងគ្រោះ
ត្រូវបាត់បង់ជីវិតដែលភាគច្រើនជាយុវវ័យ។
"ចូរគ្រប់គ្រងយានយន្តរបស់អ្នកដោយការទទួលខុសត្រូវខ្ពស់ ពេលអ្នកពាក់កាសនៅត្រចៀក"
ចូលរួមជួយមនុស្សចាស់, លេងជាមួយក្មេងៗ, គិតគូរឲ្យបានល្អិតល្អន់, សើចញញឹមឲ្យបានច្រើន...
គឺជាបណ្តាជំហានខ្លីៗដែលអាចនាំយើងទៅរកត្រើយសុភមង្គល
ដោយ៖ សិលា
ប្រភព៖ k14


Tags: poster make sense global message lifestyle knowledge