CamNews

មិនគួរឲ្យជឿ 

ចាប់ឃាត់ខ្លួន បុរសម្នាក់ ខណៈជិះសេះ ទាំងស្រវឹង ទៅចូលរួម ពិធីរៀបមង្គលការ

ចម្លែកៗ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានប្លែកបរទេស ដឹមី
រ័រ បានចេញផ្សាយអោយដឹងថា បុរសម្នាក់  ត្រូវបានក្រុមមន្រ្តីប៉ូលីសធ្វើការចាប់ឃាត់ ពីបទ
ធ្វើដំណើរដោយជិះសេះទាំងស្រវឹង     ទៅចូលរួមពិធីរៀបមង្គលការ  របស់បងប្អូនប្រុសខ្លួន
ដែលមានចម្ងាយជាង ៦០០ ម៉ាយ ។

ប្រភពសារព័ត៌មានដដែលបន្ថែមថា បុរសរូបនេះ មានឈ្មោះថា Patrick Schumacher វ័យ
៤៥ ឆ្នាំ ត្រូវបានប្រទះឃើញថាបានអមដំណើរជាមួយនឹងឆ្កែរបស់ខ្លួន មានឈ្មោះថា Buff-
ord ក៏ដូចជាបានរកឃើញ   ស្រាបៀរ និងកូនកាំភ្លើងខ្លី   នៅជាប់នឹងពូកកែបសេះ  ខណៈ
ពេលដែលមានការចាប់ឆែកឆេរ ពីសំណាក់ក្រុមមន្រ្តីប៉ូលីស។

ខណៈពេលដែលមានការធ្វើចរាចរណ៍   ក្នុងស្ថានភាពរាងស្រវឹង  ដោយមានការសុំផ្លូវ ពីសំ
ណាក់អ្នកឯទៀតនៅក្នុងក្រុង មន្រ្តីប៉ូលីស ក៏បានចាប់ឃាត់ខ្លួន និងពិនិត្យវាស់ជាតិអាកុល
ទើបរកអោយឃើញថា គាត់ពិតជាស្រវឹងពិតប្រាកដ។

ដោយឡែក បន្ទាប់ពីមានការចាប់ឃាត់ខ្លួនហើយនោះ   ជនជាប់ចោទរូបនេះ  បានបញ្ជាក់
ប្រាក់អោយដឹងថា​ មូលហេតុដែលខ្លួនធ្វើដំណើរពីរដ្ឋ Colorado ទៅរដ្ឋ Utah នោះ ក៏ព្រោះ
តែខ្លួនចង់ចូលរួមកម្មវិធីរៀបមង្គលការរបស់បងប្អូនប្រុសខ្លួន  ដែលបានប្រារព្ធឡើងនៅទី
នោះ ខណៈពេលដែលខ្លួន បានបាត់ប័ណ្ណបើកបរបាត់ទៅហើយ។

បុរសរូបនេះ ប្រឈមនឹងការចោទប្រកាន់ពីបទធ្វើ ការមិនសណ្តោសប្រណីដល់សត្វ ក៏ដូច
ជា ការប្រើប្រាស់អាវុធ ដែលត្រូវបានគេបំរាម៕

* ព័ត៌មានចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ធានាថាសើច .... វីដេអូបែបកំប្លែង បងចេក លេងកីឡា វាយបាវខ្សាច់ ហេ ហេ ហេ
- អណោចអធម លោកតា វ័យ ៨៤ ស្លាប់ ក្រោយដំរី ទម្ងន់ជាង ២ តោន វាយប្រហារ ទាំង
កម្រោល

- ចំណាយលុយ ដល់ទៅ ជិត ៧ ពាន់ដុល្លារ វះកាត់កែសម្ភស្ស អោយដូច Superman

ដោយ​ ៖ ពិសិដ្ឋ
ប្រភព ៖ ដឹមីរ័រ


Tags: Drunk horseriding wedding Patrick Schumacher