CamNews

ព័ត៌មានអន្តរជាតិ 

ជោគវាសនា សហសេវិក ៦ នាក់ ប្រឈមហានិភ័យខ្លាំង ក្រោយឧទ្ធម្ភាគចក្រ ធ្លាក់នៅក្នុងតំបន់ ក្រុមបះបោរ កាន់កាប់

ព័ត៌មានអន្តរជាតិ ៖ ឧទ្ធម្ភាគចក្ររដ្ឋាភិបាលប្រទេសស៊ីរី មួយគ្រឿង បានធ្លាក់ចុះ និងផ្ទុះឆេះ នៅក្នុងខេត្ត កាន់កាប់ដោយក្រុមឧទ្ទាមបះបោរ នាភាគខាងជើង ឆៀង ខាង លិច​ ប្រទេស នេះបើយោងតាមសម្តីក្រុម សកម្មជន។


បន្ថែមពីលើនេះ ក្រោយពីស្រង់ របាយការណ៍ ពីអង្គការសង្កេត  ការណ៍ស៊ីរី សម្រាប់ឃ្លាំមើលសិទ្ធមនុស្ស ទំព័រប៊ីប៊ីស៊ី ចុះផ្សាយអោយដឹងថា ឧទ្ធម្ភាគចក្ររដ្ឋាភិបាលប្រទេស ស៊ីរី មួយគ្រឿងខាងលើ បានធ្លាកចុះ នៅក្នុងខេត្ត Idlib ជាតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយក្រុម បះបោរ ។ សមាជិកសហសេវិក៤ នាក់ ត្រូវបានចាប់ឃាត់ខ្លួន ខណៈសហសេវិកម្នាក់ ត្រូវបានសម្លាប់រួចទៅហើយ ។​


សេចក្តីរាយការណ៍ បញ្ជាក់ថា សង្គ្រាមស៊ីវិល ប្រទេស ស៊ីរី ដែលបានកើតមានឡើង ចាប់តាំងពី ៤ឆ្នាំមុន បានសម្លាប់ពលរដ្ឋស៊ីរីច្រើនជាង ២០០,០០០ នាក់ ខណៈ ១១ លាននាក់ផ្សេងទៀតបង្ខំចិត្តផ្លាស់ទីស្នាក់ អាស្រ័យ ។ របាយការណ៍ បញ្ជាក់អោយដឹងថា ឧទ្ធម្ភាគចក្ររដ្ឋាភិបាលប្រទេសស៊ីរី ខាងលើនេះ បង្ខំចិត្ត ចុះចតជាបន្ទាន់ និងទាំងអាសន្ន ខណៈមានបញ្ហាបច្ចេកទេស   នៅ ជិ តនឹង ក្រុង​ Maarat al-Numan បើ តាមការគូសបញ្ជាក់អោយដឹង ពីក្រុមអង្កេតការណ៍ ចក្រភពអង់គ្លេស​។ ហោចណាស់ មានក្រុមសហសេ វិក ៦ នាក់ នៅលើឧទ្ធម្ភាគចក្ររដ្ឋាភិបាល ស៊ីរី មួយគ្រឿងនោះ   ខណៈ  ជោគវាសនា របស់ពួកមិនទាន់ ដឹងថាទៅជាយ៉ាងណានោះទេ បន្ទាប់ពីធ្លាក់ចូលក្នុងដៃ  ក្រុម ឧទ្ទាម យ៉ាងដូច្នេះ​ ឬក៏ ជោគវាសនា របស់ ពួកគេបញ្ជប់នៅត្រឹមនេះ ?

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Syria Iraq IS Militants Rebel Al Qaeda