CamNews

ព័ត៌មានអន្តរជាតិ 

ប្រមាថ "អង្គព្រះមហាក្សត្រ" អំឡុងពេល សម្តែង នៅសកលវិទ្យាល័យ ជនជាប់ចោទ ២ រូប ត្រូវជាប់គុក ២ ឆ្នាំ ៦ ខែ

ព័ត៌មានអន្តរជាតិ ៖ តុលាការប្រទេសថៃ បានសម្រេចផ្តន្តាទោស ជាប់ពន្ធនាគារ រយៈពេល ២ ឆ្នាំ​ ៦ ខែ ទៅលើជនជាប់ចោទពីររូប​ ជាបុរស និងស្រ្តី ពីបទចោទប្រកាន់    ប្រមាថ របបរាជានិយម នេះបើយោង តាមការដកស្រង់ អត្ថបទផ្សាយ ពីទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី ។


បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែលបន្តអោយដឹងថា ៖   ជន  ជាប់ ចោទទាំង ២ នាក់នោះ មាន ឈ្មោះ Patiwat Saraiyaem វ័យ ២៣ ឆ្នាំ និង   Pornthip Munkong   វ័យ ២៦ ឆ្នាំ ត្រូវបានក្រុមមន្រ្តីពាក់ ព័ន្ធរកឃើញ ថាពិតជាបានប្រព្រឹត្តិនូវទោសកំហុស   ក្នុងការបំពានច្បាប់ដ៏តឹងរឹង នៃអង្គព្រះមហាក្សត្រ ជាប្រការការពារ រាជានិយម ពីការប្រមាថផ្សេងៗ ។     របាយការណ៍ បញ្ជាក់អោយដឹងថា ៖ ពួកគេបាន ប្រព្រឹត្តិនូវកំហុសឆ្គង ទាក់ទិនទៅនឹងការប្រមាថ អង្គព្រះមហាក្សត្រអំឡុងពេលនៃការសម្តែងរបស់ពួក គេនៅឯសកលវិទ្យាល័យ នាឆ្នាំ ២០១៣ ។

គួររំឮកថា ប្រព័ន្ធច្បាប់ ការពារអង្គព្រះមហាក្សត្ររបស់ប្រទេសថៃ  ត្រូវបានគេមើលឃើញថា ជាប្រព័ន្ធ ច្បាប់តឹងរឺងបំផុតរបស់ពិភពលោក ប៉ុន្តែ ក្រុមអ្នករិះគន់ លើក   ឡើង  អោយដឹងថា រដ្ឋាភិបាលយោធា របស់ប្រទេសថៃ កំពុងតែរឹងបណ្តឹងច្បាប់មួយនេះ ក្នុងផលប្រយោជន៍ បិទបាំងសម្លេងប្រឆាំង ។


គួរបញ្ជាក់ថា ជនជាប់ចោទទាំងពីររូបខាងលើ បានរំលោភបំពាន មាត្រា  មួយ នៃ ច្បាប់ការពារ អង្គព្រះ មហាក្សត្រ ពីការរំលោភ ខណៈពួកគេហោចណាស់ ប្រឈមនឹងការជាប់ពន្ធនាគារ យ៉ាងយូរបំផុត រយៈ ពេល ១៥ ឆ្នាំ ក៏ប៉ុន្តែ ការផ្ទន្តាទោស ត្រូវបានសម្រាល ស្ថានទម្ងន់ទោស ត្រលប់មកវិញ បន្ទាប់ពីពួកគេ ទាំងពីរនាក់ បានសារភាព ពីទោសកំហុស នេះបើយោងតាមសម្តី អង្គចៅក្រម ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Bangkok Thia Thailand Siam Paragon