ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានបរ
ទេស CNN ដែលទើបតែបានចេញផ្សាយកាលពីវេលាមុននេះបន្តិច បានបញ្ជាក់អោយដឹងថា
ប្រទេសជប៉ុនឯណោះវិញ បានចេញសេចក្តីថ្លែងការណ៍ អំឡុងថ្ងៃអង្គារនេះថា នាវាចិន ៨
គ្រឿង បានបើកចូលប្រជុំកោះដែនជម្លោះ នាសមុទ្រចិនខាងត្បូង។
លើសពីនេះ ប្រភពសារព័ត៌មានដដែលបានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថាប្រជុំកោះ
មួយនេះ ត្រូវបានប្រទេសទាំងពីរអះអាងថា ស្ថិតនៅក្នុងដែនអធិបតេយ្យភាព រៀងៗខ្លួន
ខណៈពេលដែលចិន បានហៅប្រជុំកោះនេះថា Diaoyu និងជប៉ុនបានហៅថា Senkaku ។
គួររំឭកផងដែរថា កាលពីឆ្នាំកន្លងទៅ ភាពតានតឹងទាក់ទិននឹងប្រជុំកោះមួយនេះ មានភាព
ក្តៅគគុក ស្របពេលដែលប្រទេសទាំងពីរ បានបញ្ចេញសាច់ដុំដាច់គ្នា ដោយបញ្ជាក់យ៉ាង
ច្បាស់ថា ប្រជុំកោះនោះស្ថិតក្នុងដែនអធិបតេយ្យភាពប្រទេសរៀងៗខ្លួន។
គួរបញ្ជាក់ផងដែរថា កាលពីអំឡុងខែកញ្ញា ឆ្នាំកន្លងទៅ រដ្ឋាភិបាលប្រទេសជប៉ុន បានទិញ
កោះមួយចំនួន ពីកម្មសិទ្ធឯកជន ដែលជាហេតុធ្វើអោយអាជ្ញាធរចិន ក៏ដូចជា ក្រុមប្រជា
ពលរដ្ឋចិនមួយចំនួន មានការខឹងសម្បារជាខ្លាំង រហូតដល់មានការធ្វើបាតុកម្ម ប្រឆាំងនឹង
ប្រទេសជប៉ុន នៅតាមបណ្តាក្រុងធំៗរបស់ប្រទេសចិន ថែមទៀតផង៕
ដោយ ៖ រិទ្ធី
ប្រភព ៖ CNN