ជំងឺហើមសរសៃឈាម គឺជាប្រភេទជំងឺធម្មតាមួយ ដែលកើតមាននៅលើស្បែករបស់អ្នក ធ្វើអោយ
សរសៃឈាមរបស់អ្នក ឡើងហើមចេញមកនៅលើស្បែក មើលឃើញសុទ្ធតែសរសៃឈាមពេញ
លើស្បែក។
យោងទៅតាមមន្ទីរសុខាភិបាលសហរដ្ឋអាមេរិក បានឱ្យដឹងថា ជំងឺហើមសរសៃឈាមនេះ ភាគ
ជាច្រើន កើតមានលើស្រ្តី ២៥ភាគរយ និងបុរស ១០ភាគរយ។ ជំងឺនេះ ជាធម្មតាកើតមាននៅលើ
ស្បែក ដូចជា៖ នៅលើដៃ និង ជើង។
ខាងក្រោមនេះ យើងសូមណែនាំអ្នកនូវវិធីងាយៗ មួយចំនួន អាចជួយព្យាបាលជំងឺហើមសរសៃ
ឈាមនេះ បានយ៉ាងឆាប់រហ័ស។
វិធីទី១៖ សូមយកប្រេងអូលីវ លាយជាមួយនឹង ប្រេងវិតាមីន E រួចយកវាកំដៅវាបន្តិច បន្ទាប់មក
យកវាមកម៉ាស្សា នៅលើកន្លែងហើមសរសៃនោះ ៣ ទៅ ៤ដង។ សូមព្យាបាលតាមវិធីនេះ អោយ
បាន ២ដង ក្នុង១ថ្ងៃ រយៈពេល ១ខែ ទៅ ២ខែ ជាការស្រេច។
វិធីទី២៖ សូមយកខ្លឹមស ៦ខ្លែប ហាន់ជាបន្ទះស្តើងៗ ដាក់ក្នុងកែវមួយ លាយជាមួយនឹងទឹកក្រូច
ស្រស់ ៣កែវ និងប្រេងអូលីវ ២ស្លាបព្រាបាយ ដាក់ចូលក្នុងកែវលាយជាមួយគ្នា ទុករយៈពេល១២
ម៉ោង ដើម្បីឱ្យវាលាយចូលគ្នាឱ្យសព្វ។ យកកែវមកប្រឡុង រួចយកទឹកនោះ ២ ទៅ ៣ដំណក់ដាក់
លើម្រាមដៃរបស់អ្នក ម៉ាស្សានៅលើកន្លែងហើមសរសៃ រយៈពេល ១៥នាទី បន្ទាប់មក សូមយក
ក្រណាត់ស្អាតមួយរុំពីលើកន្លែងហើមសរសៃនោះ ទុកមួយយប់ជាការស្រេច។
ចំណាំ៖ សូមព្យាបាលតាមវិធីនេះ ឱ្យបាន ៣ ទៅ ៤ខែ ស្នាមហើមសរសៃ នៅលើស្បែក
របស់អ្នក នឹងបានជាសះស្បើយ។ មួយវិញទៀត អ្នកក៏អាចប្រើប្រាស់ខ្លឹមស ធ្វើជារបប
អាហារប្រចាំថ្ងៃរបស់អ្នកបានដែរ៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies