CamNews

ជីវិតរស់នៅ 

កំពូលរួបមន្ត ព្យាបាលជំងឺរាកមួល បានយ៉ាងឆាប់រហ័ស ដោយធម្មជាតិ (មានវីដេអូ)

ជំងឺរាកមួល គឺជាប្រភេទជំងឺដ៏សាហាវ អាចធ្វើឱ្យមនុស្សឈឺចុកពោះ ពិបាកទ្រាំរាកភ្លាមៗ ខុសពី
ជំងឺរាករួសធម្មតា។​ ជំងឺកើតឡើងភាគច្រើន គឺបណ្តាលមកពី ការទទួលទានចំណីអាហារ មិនល្អ
សល់ ឬចំណី អាហារគ្មានអនាម័យ។

ដូច្នេះថ្ងៃនេះ យើងសូមណែនាំជូនលោកអ្នកនូវវិធីមួយចំនួនអាចព្យាបាលជំងឺរាកមួលបានភ្លាមៗ
ដោយធម្មជាតិ។

វិធីទី១៖ សូមស្លឹកជីវ៉ាន់ស៊ុយ ១ក្តាបដៃ  កិនឱ្យម៉ដ្ឋ  លាយជាមួយនឹង ១កែវ រួចដាក់ចូលឆ្នាំងដាំ
ទឹកកម្តៅ រយៈពេល ២ ទៅ ៣នាទី ទុកឱ្យវានៅក្តៅឧណ្ឌៗ បន្ទាប់មកផឹកទឹកនោះជាការស្រេច។

វិធីទី២៖ សូមយកគ្រាប់ធញ្ញជាតិ fenugreek ២ស្លាបព្រាកាហ្វេ កិនឱ្យម៉ដ្ឋ លាយជាមួយនឹងទឹក
ដោះគោជូរកក (curd) ១កូនចានគោម កូរចូលគ្នាឱ្យសព្វ ទទួលទានឱ្យបាន ២ ទៅ ៣ដង ក្នុង១
ថ្ងៃ ជាការសេ្រច។

វិធីទី៣៖ សូមស្លឹក curry ៨ ទៅ ១០ស្លឹក កិនឱ្យម៉ដ្ឋ ដាក់ចូលក្នុងកន្រ្តង សង្កត់យកទឹក លាយ
ជាមួយនឹងទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ ផឹក ២ដង ក្នុង ១ថ្ងៃ ជាការស្រេច៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda 


Tags: health Dysentery