ព័ត៌មានអន្តរជាតិ ៖ បើយោងតាមរបាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយគេហ
ទំព័របរទេស កាលពីពេលកន្លងទៅនេះ បានគូសបញ្ជាក់អោយដឹងថា ស្រ្តីជនជាតិចិន ដែល
ជាអ្នកទេសចរ ឈ្មោះ Fu Zhuli ត្រូវបានរកអោយឃើញថា ពិតជាភាពស្មោះត្រង់ហួសខណៈ
ពេលដែលប្រគល់កាបូបពេជ្រ ដែលមានទម្ងន់ដល់ទៅ ៣ គ.ក មានតម្លៃប្រមាណជាង ៤០
លានដុល្លារទៅអោយម្ចាស់ដើមវិញ បន្ទាប់ពីរើសវាបាន។
គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះ អាចកើតឡើងទៅបាន ខណៈពេលដែលលោកស្រី
Fu Zhuli បានទៅចូលរួមពិពណ៌គ្រឿងអលង្ការនៅក្នុងទីក្រុងហុងកុង ហើយមានពេលមួយ
នោះ លោកស្រី ក៏បានសម្រាក ដោយសម្ងំទទួលការ៉េមនៅឯហាងមួយកន្លែង។ ស្របពេល
ដែលកំពុងតែសម្រាកអង្គុយក្នុងការទទួលទានការ៉េមនោះ គាត់ក៏បានរកឃើញថា មានកា
បូបខ្មៅមួយ ត្រូវបានក្រុមបុរសពីររូបភ្លេចនៅកន្លែងដាក់ជើង ខាងក្រោមតុ។
ភ្លាមៗនោះ លោកស្រីក៏បានស្ទុះទៅមើល នឹងរកឃើញថា មានពេជ្រជាច្រើននៅក្នុងនោះ
កាលដែលបានរកឃើញកាបូបពេជ្រ ដែលមានតម្លៃដល់ទៅច្រើនមហាសាលមួយនេះ ពិត
ជាមិនសូវមានភាពភ្ញាក់ផ្អើលនោះទេ តែអ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺ លោកស្រីរូបនេះ
បានអង្គុយចាំនៅកន្លែងរើសបានកាបូបពេជ្រមួយនេះ រហូតដល់ទៅ ២ ម៉ោងទម្រាំតែម្ចាស់
របស់វា វិលត្រលប់មកយកវិញ។
បន្ទាប់ពីមានការនិយាយប្រាប់ ទៅកាន់មិត្តភក្តិរបស់លោកស្រី ពួកគេបាននាំគ្នាស្តីបន្ទោស
អោយគាត់ ហេតុដូចម្តេចបានជាមិនរក្សាទុកវា យ៉ាងដូច្នេះ ។ លោកស្រី Fu Zhuli ក៏បាន
ឆ្លើយតបទៅវិញផងដែរថា គាត់មិនដែលមានគោលគំនិតក្នុងការរក្សាទុកវានោះទេ បន្ទាប់
ពីមានការទូន្មាន ពីសំណាក់ស្វាមីរបស់លោកស្រី ដែលមានអាជីពជាមន្រ្តីប៉ូលីសថា អូនគួរ
ណា យករបស់ដែលរើសបានទៅប្រគល់ជូនប៉ូលីស ឬក៏ម្ចាស់ដើមវិញ ទើបជាការប្រសើរ៕
ដោយ ៖ មង្គល
ប្រភព ៖ អាស៊ីវ័ន