CamNews

ព័ត៌មានអន្តរជាតិ 

មិនដឹងថា អូស្រ្ដាលី និងប៉េរូ ផ្ដល់ប្រយោជន៍អ្វីឱ្យគ្នាខ្លះ ក្រោយចុះហត្ថលេខាលើកិច្ចព្រមព្រៀង

ប្រទេសអូស្រ្តាលី និងប្រទេសប៉េរូ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ កាលពីថ្ងៃចន្ទដែលនឹងអនុញ្ញាតឱ្យអូស្រ្ដាលីមានសិទ្ធិលក់សាច់គោ ស្ករ គ្រាប់អាល់ម៉ុន និងផលិតផលទឹកដោះគោ នៅក្នុងប្រទេសប៉េរូ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ត្រូវបានអនុម័តរួចរាល់ កាលពីខែវិច្ឆិកា ហើយនឹងចូលជាធរមានក្នុងរយៈពេល ៦០ ថ្ងៃក្រោយសភាប៉េរូ និងសភាអូស្ត្រាលីផ្ដល់សច្ចាប័ន។

កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ បានបង្កើតលក្ខខណ្ឌគោលនៃកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីលើពន្ធគយ វិស័យទូរគមនាគមន៍ ការវិនិយោគ ការធ្វើពាណិជ្ជកម្មលើប្រព័ន្ធអេឡិចត្រូនិក វិស័យកម្មសិទ្ធិបញ្ញា និងទិដ្ឋភាពផ្សេងៗនៃពាណិជ្ជកម្ម។ កិច្ចព្រមព្រៀងនេះ ក៏លុបបំបាត់ផងដែរនូវពន្ធលើការនាំចេញផលិតផលអូស្ត្រាលី និងទំនិញជាច្រើនមុខទៀតក្នុងរយៈពេល ៥ ឆ្នាំនៃកិច្ចព្រមព្រៀង។


 កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ នឹងអនុញ្ញាតឱ្យប្រទេសប៉េរូទទួលស្គាល់សញ្ញាប័ត្រពីប្រទេសអូស្រ្តាលី ដែលនឹងអនុញ្ញាតឱ្យអ្នកជំនាញមកពីប្រទេសអូស្រ្តាលី មានលទ្ធភាពទទួលបានទីផ្សារការងារនៅប៉េរូ។ និស្សិតជនជាតិប៉េរូ ក៏អាចមកសិក្សានៅប្រទេសអូស្ត្រាលី និងទទួលសញ្ញាប័ត្ររបស់ខ្លួន ដែលត្រូវបានទទួលស្គាល់ នៅក្នុងប្រទេសប៉េរូផងដែរ។

កិច្ចព្រមព្រៀងនេះធ្វើឡើង បន្ទាប់ពីការបញ្ចប់កិច្ចព្រមព្រៀង CPTPP រវាងប្រទេសអូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក ប៉េរូ សិង្ហបុរី វៀតណាម និងនូវែលសេឡង់ ដែលនឹងលុបបំបាត់ពន្ធគយទាំងអស់លើអាហារសមុទ្រ ស្រា សាច់ចៀម រោមចៀម កប្បាស និងទំនិញរោងចក្ររវាងប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងទាំងអស់ ៕ 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist


Tags: International news