CamNews

តារា 

FLOYD ប្រកាសលក់រថយន្ដរបស់ ខ្លួន តម្លៃរហូតដល់ទៅ ៣.៨ លានដុល្លារ

ព័ត៌មានកីឡាករ៖ យោងតាមការចុះផ្សាយរបស់គេហទំព័រព័ត៌មាន tmz បានចុះផ្សាយឲ្យដឹងថា កីឡាករ​ប្រដាល់ Floyd Mayweather បានប្រកាសលក់រថយន្ដទំនើបរបស់ខ្លួន ម៉ូដែល Ferrari Enzo ក្នុងតម្លៃ ៣.៨ លានដុល្លារ​ ។ 

Floyd Mayweather បានទិញរថយន្ដនេះ​កាលពីខែមករា ក្នុងតម្លៃត្រឹមតែ ៣.២ លានដុល្លារប៉ុណ្ណោះ ពី​ម្ចាស់​​ឈ្មោះ Shiekh ដែលជាព្រះអង្គម្ចាស់នៅក្នុងទីក្រុង Abu Dhabi របស់ ប្រទេស United Arab Emirates។​ ទន្ទឹមគ្នានោះផងដែរ Obi Okeke ដែលជាម្ចាស់ជំនួញធំលើវិស័យទីផ្សារ រថយន្ដទំនើប បានអះ​អាងថា គាត់ក៏បានតថ្លៃនិយាយជាមួយ Floyd ដែរហើយសម្រាប់តម្លៃរថយន្ដមួយនេះ ហើយគាត់​ក៏សម្រេចលក់​ក្នុងតម្លៃប៉ុណ្ណឹងឯង ។ លោក Obi Okeke បានទទួចទៀតថា រថយន្ដនោះពិតជាទំនើប ណាស់​ប៉ុន្ដែតម្លៃ​នេះដូចជាថ្លៃបន្ដិចហើយ គ្មានសមត្ថភាពនឹងទិញនោះទេ វាសាកសមតែសម្រាប់អ្នកមានលុយច្រើន​តែ​ប៉ុណ្ណោះ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖tmz 


Tags: boxing news Floyd