ស្ទើរតែមិនគួរអោយជឿ ៖ បុរសម្នាក់ ជាជនជាតិចិននោះ បានសម្រេចចិត្ត ចំណាយលុយរាប់ពាន់ដុល្លារ អោយតែបានជួបមិត្តស្រីតាមអនឡាញ របស់ខ្លួន តែដឹងអីថា អ្វីដែលនឹកស្មានមិនដល់ នោះគឺនៅពេល ពួកគេបានជួបគ្នា បែរជាកើតជម្លោះ ទៅវិញ ។
យោងតាមការចេញផ្សាយ អត្ថបទសារព័ត៌មាន ពីទំព័រចិន អោយដឹងថា គូស្នេហ៍តា មអនឡាញ មួយគូ នេះបានទាក់ទងគ្នា ចាប់តាំងពីខែមុនមកម្ល៉េះ តាមរយៈ បណ្តាញទំនាក់ទំនង សង្គម WeChat ។ សេច ក្តីរាយការណ៍ បញ្ជាក់ថា បុរសជាមិត្តបុ្រសមានឈ្មោះ លោក Huang មកពីក្រុង Harbin ភាគខាងកើត ឆៀងខាងជើងប្រទេសចិន ខណៈមិត្តស្រី តាមអនឡាញ របស់លោក មានឈ្មោះថា Xiaojin ពលរដ្ឋមក ពីក្រុង Suzhou ភាគខាងកើត ប្រទេសចិន ។
ជាមួយនឹងសន្លឹករូបថត ដ៏គួរជាទីទាក់ទាញ ចង្ការស្រួច ភ្នែកធំ ស្បែកស្អាតពីសំណាក់មិត្តស្រីអនឡាញ លោក Huang ក៏បានសម្រេចចិត្ត ណាត់ជួបនាងនៅខាងក្រៅ ដោយហ៊ានចំណាយលុយ ពីរ ទៅ បីពាន់ ដុល្លារ ក្នុងការទិញសំបុត្រយន្តហោះ ហោះទៅជួបនាង តែគាត់ពិតជាស្រឡាំង កាំង ជាខ្លាំង នៅពេល បានជូបនាងផ្ទាល់ជាលើកដំបូង តួយ៉ាង មិនត្រឹមតែ ខុសប្លែកខ្លាំង ពីក្នុងរូបថតស្តីពីមុខមាត់តែប៉ុណ្ណោះ ទេតែគីឡូរបស់នាង ក៏ធ្ងន់ជាង ផងដែរ ។
ជាមួយនឹងភាពស្រឡាំងកាំង និងនឹកស្មានមិនដល់ លោក Huang បាន លាន់ មាត់ សាកសួរ ជាសំនួរ អោយដឹងថា ៖ នាងមិនមែនជា Xiaojin នោះទេ តើខ្ញុំថាត្រូវទេ ? ហើយហេតុអី ក៏ខុសគ្នាខ្លាំងម៉្លេះ ទាំង ពីគីឡូឡើង ? មិត្តស្រីតាមអនឡាញ នាង Xiaojin ភ្លាមៗ បានឆ្លើយតបទៅវិញ អោយ ដឹងថា ៖ ជាការ ពិត នេះគឺខ្ញុំ នាង Xiaojin ។ រូបថត នៅ តាម អនឡាញ នោះ នាងខ្ញុំ គ្រាន់ តែ ធ្វើ ការ edited ក្រោយ makeup រួចរាល់តែប៉ុណ្ណោះ ហើយ នេះ គឺនាងខ្ញុំមុខមាត់ពិត មិនមានការ Makeup ឬក៏ edited អ្វីនោះ ទេ។
រំពេចនោះ គូស្នេហ៍ អន ឡាញ មួយគូ បានឈ្មោះ ប្រកែក គ្នា ជាខ្លាំង នៅទីសាធារណៈ ដោយលោក Huang បានធ្វើទុក្ខទោម្នេញដល់នាង Xiaojin មានជាការស្តីបន្ទោស និង ច្រំធាក់ជាដើម ។ ជាលទ្ធផល ពួកគេទាំងពីរនាក់ ត្រូវបាន បញ្ជូន ទៅកាន់ប៉ុស្តិ៍ប៉ូលីស ខណៈ ក្រោយមកទៀត ជម្លោះត្រូវបានដោះ ស្រាយ ។ ជាមួយដំណើរហោះមក បានត្រឹមតែភាពខក ចិត្តខ្លាំង លោក Huang បានសម្រេចហោះទៅ ទឹកដីកំណើតរបស់ខ្លួនវិញ នៅថ្ងៃតែមួយ ដោយបញ្ជាក់ច្បាស់ៗអោយដឹងថា ៖ ចាប់ពីថ្ងៃនេះ តទៅ មុខ ខ្ញុំបាទនឹងមិនជឿជាក់ ស្នេហ៍បែបរ៉ូមែនទិក តាមប្រព័ន្ធអនឡាញម្តងទៀតនោះទេ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន