នារីជនជាតិអាស៊ីម្នាក់ បានបង្ហោះរូបរបស់ខ្លួនចូលទៅក្នុងគេហទំព័របណ្តាញទំនាក់ទំនង
សង្គមពោលគឺ នាងបានបង្ហោះរូបរបស់នាង មុន នឹងក្រោយ ធ្វើការវះកាត់ ខណៈពេល
ដែលមានមតិមួយចំនួន បាននិយាយកោតសរសើរនាងថា ពិតជាស្រស់ស្អាត មុនពេល
ដែលនាងបានធ្វើការវះកាត់ទៅទៀត។
បើតាមការវិភាគទៅលើរូបដែលបានបង្ហោះនោះ បានធ្វើការប៉ាន់ស្មានអោយដឹងថា នាងប្រហែល
ជាជនជាតិកូរ៉េ ខណៈពេលដែលនាងហ៊ានប្រឈមមុខជាមួយនឹងកាម៉េរ៉ា ស្របពេលដែលសម្ភស្ស
នាងមានភាពស្រស់ស្អាតជាងមុន។
គួរបញ្ជាក់ផងដែរថា ក្រោយពីនារីម្នាក់នេះ បានបង្ហោះរូបរបស់ខ្លួន ក្រោយពីបានធ្វើការវះកាត់ ក៏
មានមតិជាច្រើន បានសរសើររូបនាងមិនដាច់ពីមាត់ ដោយបាននិយាយបញ្ជាក់យ៉ាងច្បាស់ ថា
ទោះបីជាវាមានភាពលំបាកបន្តិចមែន តែជាលទ្ធផល ក្រោយពីធ្វើការវះកាត់ ពិតជាមានភាព
អស្ចារ្យមែនទែន។
ដោយឡែក ទោះបីជាមានមតិភាគច្រើន មានការកោតសរសើរក៏ដោយ ក៏មានមតិមួយចំនួនផ្សេង
ទៀតបានធ្វើការវិះគន់ផងដែរ ពោលគឺ ពួកគេបាននិយាយថា វាមិនគួរអោយជឿ ខណៈពេលដែល
មុខរបស់នាងស្អាតអីយ៉ាងនេះ បន្ទាប់ពីធ្វើការវះកាត់ត្រឹមតែ 2 សប្តាហ៍ក្រោយ ហើយពួកគេបាន
បន្ថែមថា វាអាចជា Photoshop-Edit ក៏ថាបាន៕
ដោយ ៖ ពិសី
ប្រភព ៖ yourhealth