CamNews

ព័ត៌មានអន្តរជាតិ 

ផ្អើលអស់ ទូទាំងប្រទេស ខណៈត្រីរាប់ពាន់ក្បាល ងាប់អណ្តែត ពាសពេញផ្ទៃបឹង

ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់ព័ត៌មាន ដែលទើបតែបានចេញផ្សាយកាលពី
ពេលកន្លងទៅនេះ    បានបញ្ជាក់អោយដឹងថា  ត្រីរាប់ពាន់ក្បាល ត្រូវបានរកអោយឃើញថា
បានងាប់អណ្តែតពាសពេញផ្ទៃទឹក ដោយមិនដឹងមូលហេតុច្បាស់លាស់នៅឡើយទេ។

គួរបញ្ជាក់ផងដែរថា ​ ករណីត្រីងាប់អណ្តែតរាប់ពាន់ក្បាលខាងលើនេះ បានកើតឡើងកាល
ពីអង្គារ ទី៩ កន្លងទៅ នៅឯបឹង Cihu ដែលមានទីតាំងនៅខេត្ត Hubei ប្រទេសចិន។ ដោយ
ឡែក មកទល់នឹងពេលនេះ បុគ្គលិកខាងសម្អាតអនាម័យ ក៏កំពុងតែដុតដៃដុតជើងក្នុងការ
ស្រង់ចេញនូវត្រីងាប់អណ្តែតទឹករាប់ពាន់ក្បាលទាំងនោះ   ដែលមានទម្ងន់ដល់ទៅ ជាង ២
តោនឯណោះ។

ដោយឡែក   បើនិយាយពីមូលហេតុពិត  ដែលបានបណ្តាលអោយចំនួនត្រីយ៉ាងច្រើនបែប
នេះ ងាប់មិនទាន់បានដឹងច្បាស់នៅឡើយទេ     ស្របពេលដែល  ករណីនេះក៏កំពុងតែស្តិត
នៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ chinadaily


Tags: international news strange news unbelievable news pic