ព័ត៌មានអន្តរជាតិ ៖ ជាការពិត សម្រាប់ដំណើរទៅកាន់កោះមួយខាងក្រោមនេះ របស់ប្រទេសឥណ្ឌូនេស៊ី សម្រាប់បុគ្គលខ្លះ អាចនឹងគ្មានឱកាសត្រលប់មកវិញនោះទេ ។ កោះ Nusakambangan មានទីតាំងនៅ ឈូងសមុទ្រ ប្រទេសឥណ្ឌូនេស៊ី ជាទីកន្លែងមានខ្យល់អាកាសល្អប៉ុន្តែជាកន្លែងដ៏សោកសៅបំផុតសំរាប់ ឧក្រិដ្ឋជនមួយចំនួន ។
គួរបញ្ជាក់ថា កោះមួយនេះ អ្នកស្រុកតែងហៅថា កោះមរណៈ ហើយទីនេះផ្ទាល់គឺជាកន្លែងសម្រាប់កាត់ ទោសប្រហារជីវិតជនជាតិអូស្រ្តាលី២រូបពីបទរត់ពន្ធគ្រឿងញៀនខុសច្បាប់ពួកគេមានឈ្មោះថាAndrew Chan វ័យ ៣១ ឆ្នាំ និង Myuran Sukumanran វ័យ ៣៣ ឆ្នាំ ។ ហើយទីនេះផ្ទាល់ កាលពី អំឡុងខែ វិច្ឆិកា ឆ្នាំ ២០០៨ កន្លងទៅនេះ ក៏ជាទីកន្លែងកាត់ទោសប្រហារជីវិតដូចគ្នាដែរ ទៅ លើក្រុមឧក្រិដ្ឋជន បោក គ្រាប់បែកនៅលើកោះបាលី ជនជាប់ចោទទាំងនោះ រួមមានដូចជា Imam Samudra វ័យ ៣៨ ឆ្នាំ Amrozi
វ័យ ៤៧ ឆ្នាំ និង Mukhlas វ័យ ៤៨ ឆ្នាំ ។
ជនជាប់ចោទទាំងពីរនាក់ខាងលើ ឈ្មោះ Andrew Chan វ័យ ៣១ ឆ្នាំ និង Myuran Sukumanran វ័យ ៣៣ ឆ្នាំ ពួកគេទាំងពីរនាក់ គឺជាជនជាតិ អូស្រ្តាលី ហើយពួកគេទាំង ២ គឺជា មេក្រុមរត់ពន្ធគ្រឿងញៀន ខុសច្បាប់ដែលមានឈ្មោះថា Bali Nine ដែលត្រូវបានចាប់ឃាត់ខ្លួន កាលពីអំឡុងខែ មេសា ឆ្នាំ ២០០៥
បណ្តឹងសាទុក្ខរបស់ពួកគេ ក្នុងការប្រឆាំងទៅនឹងការផ្តន្ទាទោសស្លាប់ លើកនេះ ត្រូវបានបដិសេធខណៈ បរិបទនៃការផ្តន្ទាទោសលើកនេះ បានធ្វើអោយមានភាពល្អក់កករ ផ្នែក កាទូត រវាងប្រជាជាតិទាំងពីរ ឥណ្ឌូនេស៊ី និង អូស្ត្រាលី ។ ក៏ប៉ុន្តែ អ្វីដែលជាការលើកឡើងនោះគឺ ប្រសិនបើជនរងគ្រោះត្រូវបង្ខាំងទុក្ខ ក្នុងគុកលើដីកោះខាងលើ ទើបជាបញ្ហាត្រូវព្រួយបារម្ភព ពីព្រោះ គុក ដែលមានការយាមកាមដ៏តឹងរឹង ខាងលើនោះ មានក្រុមទណ្ឌិតដល់ទៅ ១,៥០០ នាក់ រួមមាន ដូចជា ក្រុមភារវករ និងក្រុមរត់ពន្ធគ្រឿង ញៀនខុសច្បាប់ជាដើម ៕
- អាន ៖ មេបងធំ រត់ពន្ធគ្រឿងញៀន ២ នាក់ បញ្ជូនទៅកាន់ដីកោះ ធ្វើការផ្តន្ទាទោស ប្រហារជីវិតហើយ
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន