ស្នាមអុជខ្មៅនៅលើស្បែកមុខគឺជាក្តីបារម្ភមួយដ៏សំខាន់សំរាប់បុរសស្រ្តីគ្រប់រូប ពីព្រោះស្នាមអុជ
ខ្មៅនេះ អាចបណ្តាលឱ្យសម្រស់ ដ៏ស្រស់សោភារបស់ពួកគេបាត់បង់ និង គ្មានភាពទាក់ទាញ។
បញ្ហាដែលបណ្តាលឱ្យមានស្នាមអុជខ្មៅ គឺបណ្តាលមកពី ការគេងមិនគ្រប់គ្រាន់ និង កោសិកា
ស្បែកងាប់។
ក្រោមនេះយើងសូមណែនាំអ្នកឱ្យសាកល្បង នូវវិធីងាយៗ មួយចំនួនដែលអាចព្យាបាលកំចាត់
ស្នាមអុជខ្មៅលើស្បែកមុខបានយ៉ាងឆាប់រហ័ស។
វិធីទី១៖ សូមយកទឹកក្រូចឆ្មារ លាបនៅលើស្បែកកន្លែងមានស្នាមអុជខ្មៅ ដោយម៉ាស្សាថ្នមៗ
រយៈពេល ៥ ទៅ ១០នាទី បន្ទាប់មកលាងសម្អាតចេញជាមួយនឹងទឹកក្តៅឧណ្ឌៗ ជាការស្រេច។
ចំណាំ៖ សូមព្យាបាលតាមវិធីនេះ ឱ្យបាន ២ដង ក្នុង ១ថ្ងៃ។
វិធីទី២៖ សូមច្របាច់យកទឹកក្រូចឆ្មារ ១ផ្លែ លាយជាមួយនឹងទឹកដោះគោជូរ ១ស្លាបព្រាបាយ
កូរចូលគ្នាឱ្យសព្វ លាបនៅលើស្បែកកន្លែងមានស្នាមអុជខ្មៅ ទុកឱ្យវាស្ងួត រួចលាងសម្អាត ជា
មួយនឹងទឹកត្រជាក់ជាការស្រេច។
វិធីទី៣៖ សូមយកទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ ជាមួយនឹងអំបិលបន្តិច និង ទឹកឃ្មុំ ១ស្លាបព្រា
បាយ បន្ទាប់មក លាបនៅលើស្បែកកន្លែងមានស្នាមអុជខ្មៅ ទុករយៈពេល ១០នាទី រួចលាង
សម្អាតទឹកចេញជាការស្រេច។
ចំណាំ៖ សូមព្យាបាលតាមវិធីនេះ ឱ្យបានម្តង ក្នុង ១ថ្ងៃ នឹងជួយឱ្យស្បែកស ភ្លឺរលោង
គ្មានស្នាមអុជខ្មៅ៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies