CamNews

យល់ដឹង 

វិធីងាយៗ ជួយឱ្យស្បែកមុខបុរស គ្មានមុន សភ្លឺ ចែងចាំងដោយធម្មជាតិ

ស្បែកមុខរបស់បុរស ភាគច្រើន  គឺខុសពីស្រ្តី ដោយសារតែ ស្បែកមុខគឺក្រាស់ជាង និង មិនសូវយក
ចិត្តទុកដាក់ទៅលើសម្រស់  ឬ ភាពស្រស់ស្អាត ខ្លាំង  ដូចជាស្រ្តីនោះទេ។ ដូច្នេះ ទើបយើងឃើញថា
បុរសភាគច្រើន គឺមានស្បែកមុខខ្មៅ ស្រអាប់ គ្រើម​ មិនរលោង ម៉ដ្ឋ ដូចជាស្រ្តី។

ខាងក្រោមគឺជាវិធីងាយៗ មួយចំនួន ជួយឱ្យស្បែក និងស្បែកមុខរបស់បុរសសម៉ដ្ឋភ្លឺរលោងបានឆាប់
រហ័ស។

ទឹកដូង៖ ទឹកដូងគឺជាវិធីធម្មជាតិមួយដ៏មានប្រសិទ្ធិភាពក្នុងការការពារស្បែកកុំឱ្យមានមុន និងជួយថែ
រក្សាស្បែកមុខឱ្យ ស ភ្លឺ រលោង  បានដោយធម្មជាតិ។ ដោយគ្រាន់តែយកទឹកដូងខ្ចី ស្រស់ៗ យកមក លាងមុខ  ជារៀងរាល់ថ្ងៃ  នឹងវានឹងជួយឱ្យស្បែកមុខរបស់អ្នក សភ្លឺ  ចែងចាំង និង គ្មានមុន ក្នុងរយៈ
ពេល ដ៏ខ្លី។

លាងសំអាតមុខ៖ ស្បែកមុខគឺជាអ្វី ដែលសំខាន់បំផុត ដំបូង  ដែលមនុស្ស  ជាច្រើនមើលឃើញមុន
គេ ជាងកន្លែងណាទាំងអស់។ វាគឺជារឿងមួយដ៏សំខាន់  ដើម្បីថែរក្សាស្បែកមុខ  របស់អ្នកសម៉ដ្ឋ តឹង
ណែន ភ្លឺរលោង និង គ្មានមុន។ សូមលាងសំអាតស្បែកមុខរបស់អ្នកឱ្យបាន ពីរដង ក្នុងមួយថ្ងៃដោយ
ប្រើផលិតផលលាងសំអាត  Master DermaClear-C ឬ  ផលិតផលលាងផ្សេងៗ ទៀត ដែលមានលក់
នៅជិតអ្នក ឬ តាមផ្សារទំនើប ផលិតផលសុទ្ធពិតដែលមានគុណដើម្បីកំចាត់ស្បែកមុខមុន និង ស្នាម គ្រើមនៅលើស្បែកមុខរបស់អ្នក។

ផ្លែឈើ និង បន្លែ៖ ផ្លែឈើ និង បន្លែ  គឺជាប្រភពនៃវីតាមីន និង សារធាតុចិញ្ចឹម ជាច្រើនដែលមាន
អត្ថប្រយោជន៍ចំពោះសុខភាព។ ជាពិសេសជួយឱ្យកោសិកាស្បែករបស់អ្នកលូតលាស់បានល្អ ដូច្នេះ
សូមអ្នកទទួលទាន ផ្លែឈើ និង បន្លែ  ឱ្យបានទៀងទាត់ជាប្រចាំថ្ងៃ  ដើម្បីទទួលបាននូវស្បែកទន់ ស
ម៉ដ្ឋ ភ្លឺរលោង ដោយធម្មជាតិ៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ geomarriage


Tags: Knowledge skin-whitening-tips