CamNews

ព័ត៌មានអន្តរជាតិ 

ចម្លែកៗ ៖ លោកយាយ ជន្មាយុ ១០០ ឆ្នាំ ទើបបញ្ចប់ការសិក្សា ថ្នាក់បឋមរបស់ខ្លួន

មិនគួរអោយជឿ ៖ ​ លោកយាយ ជនជាតិ  ម៉ិចសិក  ទើបតែបានទទួលសញ្ញាប័ត្រថ្នាក់បឋម
សិក្សារបស់ ដែលស្តែងអោយឃើញថា លោកយាយពិតជាបានបញ្ចប់ថ្នាក់បឋមរបស់ខ្លួនជា
ស្ថាពរហើយ ក្នុងជន្មាយុ ១០០  ឆ្នាំ  នេះបើតាមការដកស្រង់អត្ថបទផ្សាយ  ពីគេហទំព័រសារ
ព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះបន្តិច ។

លោកយាយ Manuela Hernandez បានកើតនៅក្នុងរដ្ឋ Oaxaca ក្នុងឆ្នាំ ១៩១៣ បានសំរេច
ចិត្តបញ្ឈប់ការសិក្សាថ្នាក់បឋមរបស់ខ្លួនសិន  កាលពីឆ្នាំនោះ    ដោយហេតុតែជួយរកប្រាក់
ចំណូលជ្រោងគ្រួសារក្រីក្ររបស់លោកយាយ។

ដោយឡែក អ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺថា  លោកយាយទើបតែបានបន្តថ្នាក់បឋមរបស់
ខ្លួន កាលពីខែតុលា ឆ្នាំមុននេះ ក្នុងជន្មាយុ ៩៩ ឆ្នាំ។ មកទល់នឹងពេលនេះ លោកយាយត្រូវ
បានទទួលស្គាល់ថា  បានបញ្ចប់ថ្នាក់បឋមរបស់ខ្លួនជាស្ថាពរហើយ  បន្ទាប់ពីមានការរៀបចំ
កម្មវិធីប្រគល់សញ្ញាប័ត្រថ្នាក់បឋម   ទៅអោយលោកយាយ  នៅឯរដ្ឋភាគខាងត្បូងប្រទេស
ម៉ិចសិក។

លោកយាយបានផ្តល់ជាកិច្ចសម្ភាសន៍  ដល់ក្រុមសារព័ត៌មានថា ៖  លោកយាយពិតជាចូល
ចិត្តការសិក្សាជាខ្លាំង តែដោយសារតែ វាសនាមិនអំណោយផល លោកយាយក៏បានបញ្ឈប់
ការសិក្សាថ្នាក់បឋមរបស់ខ្លួន   តែម្តងនាឆ្នាំនោះ ។  មិនត្រឹមតែប៉ុណ្ណោះ  ដោយហេតុលោក
យាយមានចិត្តស្រឡាញ់ការសិក្សា    លោកយាយបញ្ជាក់យ៉ាងច្បាស់ថា  នឹងបន្តការសិក្សា
ថ្នាក់វិទ្យាល័យរបស់ខ្លួន។

គួររំឭកផងដែរថា ពលរដ្ឋច្រើនជាង    ៥០ ភាគរយ​  មកពីរដ្ឋ Oaxaca  ដែលមានអាយុច្រើន
ជាង ១៥ ឆ្នាំ ពូកគេមិនទាន់បានបញ្ចប់ថ្នាក់បឋមរបស់ខ្លួននៅឡើយនោះទេ៕

 

ដោយ ៖ ពិសី
ប្រភព ៖ ស្កាយ


Tags: international news strange news unbelievable news pic