នៅក្នុងការប្រកួត World Cup នៅឆ្នាំ ២០១៤ នេះ មានរឿងមិនគួរឲ្យជឿ ដែលនឹកស្មានមិនដល់ ជាច្រើន ដែលបានធ្វើឲ្យអ្នកវិភាគបាល់ទាត់មិនតិចឡើយ ចង់វិលក្បុង ពោលក្រុម ដែល ត្រូវបាន គេវាយតំលៃថាខ្លាំង បែរជាមានការលេងមិនល្អ គឺអន់តែម្តង រីឯក្រុមដែលត្រូវបាន គេវាយ តំលៃថា ជាក្រុមអន់ ប្រាកដជាត្រូវហាលអាវមុនគេហើយ ប៉ុន្តែបែរជាមានការលេង ប្រកួតបានយ៉ាងល្អ ទៅវិញ។
ជាក់ស្តែងដូចក្នុងពូល D ដូច្នេះឯង។ ក្នុងចំណោម ៤ក្រុម ក្នុងពូល D ដែលរួមមាន England, Italy, Uruguay និង Costa Rica អ្នកណាៗដែលមិនគិតថា ក្រុមដែលនឹងត្រូវហាលអាវវិល ត្រឡប់ទៅ ផ្ទះមុនគេ ប្រាកដជា Costa Rica នោះ។ ប៉ុន្តែបាល់ទាត់រាងមូល រឿងអ្វីក៏មិនអាចស្មានទុកមុនបាន នោះដែរ ដោយហេតុថា ឆ្លងផុតការប្រកួត ២លើក មកហើយនេះ Costa Rica បែរជាឈ្នះទាំងពីរ ប្រកួត បាន ៦ពិន្ទុ ឈរលើកំពូលតារាង ក្នុងពេលដែលក្រុមខ្លាំងៗទាំងបីទៀតនោះ បានតែ ៣ពិន្ទុ និង ០ពិន្ទុតែប៉ុណ្ណោះ។
ការដែល Costa Rica ដណ្តើមបានសំបុត្រធ្វើដំណើរទៅមុខទៀត ក្នុងពូលមរណៈនេះ វាបានក្លាយ ទៅជាមូលដ្ឋាន សម្រាប់បណ្តាអ្នកជំនាញច្នៃរូបភាព ធ្វើការច្នៃប្រឌិតរូបភាពបែបកំប្លែងៗ ស្តីពីជ័យ ជំនះរបស់ Costa Rica ។
ខាងក្រោមនេះ គឺជាបណ្តុំរូបភាពច្នៃបែបកំប្លែងនៃក្រុមទាំង៤ ក្នុងពូល D, សូមទស្សនាដោយរីក រាយទាំងអស់គ្នា៖
ដោយ៖ សិលា
រូបភាព៖ vexpress