ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស rocketnews24
ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានថ្ងៃមុននេះ បានបញ្ជាក់អោយដឹងថា បុរសម្នាក់
ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ បន្ទាប់ពីរូបគាត់អង្គុយជាប់ទៅ
នឹងនារីស្រស់ស្អាតវ័យក្មេង ក្នុងអំឡុងពេលធ្វើការហោះហើរ ដែលមានរយៈពេល ៥ ម៉ោង
ពោលគឺធ្វើដំណើរពី Fuzhou, Fujian និង Harbin, Heilongjiang ។
គួរបញ្ជាក់ផងដែរថា មូលហេតុពិតដែលបានបណ្តាលអោយបុរសវ័យកណ្តាល ៤០ ឆ្នាំ ជន
ជាតិចិនរូបនេះចូលពេទ្យនោះ ក៏ព្រោះតែគាត់ ត្រូវបានរកអោយឃើញថា មិនហ៊ានទទួល
ទានភេសជ្ជៈ ឬក៏អ្វីផ្សេងទៀតនោះទេ ដែលអាចធ្វើអោយគាត់ទៅបន្ទប់ទឹកជាញឺកញាប់
ដែលប្រការនេះវាអាចជាការរំខានដល់មិត្តនារី ដែលជាស្រីស្អាតអង្គុយក្បែរគាត់។ មិនត្រឹម
តែមិនហ៊ានទទួលទានភេសជ្ជៈប៉ុណ្ណោះទេ តែគាត់ក៏មិនហ៊ានសូម្បីតែកំរើក អំឡុងពេលនៃ
ការធ្វើដំណើររយៈពេល ៥ ម៉ោងពេញ។
ជាលទ្ធផល បន្ទាប់ពីមានការចុះចតនៅឯ អាកាសយានដ្ឋានអន្តរជាតិ Fujian Changle
បុរសវ័យកណ្តាលរូបនេះ ត្រូវបានរកអោយឃើញថា មិនអាចកំរើកបាននោះទេ។ លុះបន្តិច
ក្រោយមកគាត់ក៏ត្រូវបានស្លាប់បាត់បង់ជីវិត ដែលគេហៅថា Deep Vein Thrombosis (DV
T) ។ DVT អាចធ្វើអោយមនុស្សស្លាប់បាត់បង់ជីវិតបាន បើសិនណាគេស្តិតនៅក្នុងស្ថាន
ភាពហ្នឹងមួយកន្លែងជាច្រើនម៉ោង ស្របពេលដែលមានកត្តារួមផ្សំដទៃទៀត " DVT can
lead to a variety of complications including death" ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ rocketnews24