CamNews

ព័ត៌មានអន្តរជាតិ 

រាប់ម៉ឺននាក់ ផ្ទុះការតវ៉ាកណ្តាលក្រុងប៉ារីស ប្រឆាំងការរៀបការមនុស្ស ភេទដូចគ្នា

ព័ត៌មានអន្តរជាតិ  ៖​​​  បាតុកររាប់ពាន់នាក់បានមកប្រមូលផ្តុំនៅតាមដងវិថីក្នុងទីក្រុងប៉ារីស
ប្រទេសបារាំង កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ប្រឆាំងទៅនឹងភាពស្របច្បាប់ទៅនឹងការរៀប
ការមនុស្សភេទដូចគ្នា  ស្របពេលដែលការប្រមូលផ្តុំធ្វើបាតុកម្មលើកនេះ  គឺជាការប្រមូលផ្តុំ
បាតុករដ៏ច្រើនបំផុត ចាប់តាំងពីលោកប្រធានាធិបតី François Hollande ចូលកាន់តំណែងមក

ប្រភពដដែលបានបន្ថែមថា មនុស្សប្រមាណជាង ៣៤០,០០០នាក់ បានមកប្រមូលផ្តុំក្នុងការ
ធ្វើបាតុកម្មលើកនេះ ​​ ស្របពេលដែល​នៅ​តាម​​​វិថី​នានា​​​​  នៃ​ក្រុង​​ប៉ារីស​​​ពួក​បាតុករ​បាន​​នាំ​គ្នា​​
ហែក្បួន​​ចំនួន​៣​​រៀប​ចំឡើង​​​​​ដោយ​ក្រុម​LA MANIF POUR TOUTមុន​នឹងលើក​គ្នា​​​​ទៅ​ប្រមូល
​ផ្តុំ​​​នៅឯ​ CHAMP-DE-MARS ​ចំណែក​ក្បួន​​បាតុកម្ម​ទី​៤​ដឹក​នាំ​ធ្វើ​ដោយ​អង្គការ​​​​ជ្រុល​និយម​​​​ CI
VITAS ។​

លើសពីនេះទៅទៀត ប្រភពព័ត៌មានដដែលបានបន្ថែមថា រដ្ឋា​ភិបាល​​​សង្គម​​និយម​​​បារាំង​​​ដែ
ល​ត្រៀម​​​ដាក់​ជូន​សភា និង​ព្រឹទ្ធ​​សភា​​អនុម័ត​​ច្បាប់​​ដែល​អនុញ្ញាត​ឱ្យ​​​ពួក​អ្នក​​រួម​ភេទ​ ដូច​គ្នា​​រៀ
ប​ការ​ស្រប​ច្បាប់​​​​ហាក់ដូច​ជា​​ប្រកាន់​​ភាព​ម៉ឺងម៉ាត់​​លើ​ បញ្ហា​​នេះ ទោះ​បី​មាន​ការ​​ប្រ​ឆាំង​​​​ពី​មជ្ឈ
ដ្ឋាន​​​សង្គម​​មួយ​ចំនួន​​​​ ពិសេស​​ពី​​សំណាក់​បណ្តា​​​សមាគម​​កាតូលិក​​​ក៏​ដោយ​។​ រដ្ឋ​មន្ត្រី​យុត្តិធម៌​​​
បារាំង​លោកស្រី​​​គ្រី​ស្ទីយ៉ា​ណា​​តាអ៊ូ ប៊ីរ៉ា​បាន​​ប្រកាស​​យ៉ាង​ច្បាស់​​​កាល​ពីថ្ងៃទី​១១ មករា​ថ នឹង
​ការ​ពារ​​​គម្រោង​​ច្បាប់នេះ។

គួររំឭកផងដែរថា ទន្តឹមនឹងការដាក់ជូន​សភានិង​ព្រឹទ្ធ​​សភា​​អនុម័ត​​ច្បាប់​​ដែល​អនុញ្ញាត​ឱ្យ​​​ពួក
​អ្នក​​រួម​ភេទ​ ដូច​គ្នា​​រៀប​ការ​ស្រប​ច្បាប់​​​​នេះ ប្រព្រឹត្តិទៅបានមែននោះ នោះប្រទេសបារាំងនឹង
ក្លាយជា ប្រទេសទី ១២ ដែលមានមានសិទ្ធស្របច្បាប់នៅក្នុងការរៀបការមនុស្សស្រឡាញ់
ភេទដូចគ្នា៕

ដោយ ៖ រិទ្ធី
ប្រភព ៖ ​wsj


Tags: international news strange entertainment