CamNews

ជីវិត និងការងារ 

សេដ្ឋី​ប្រកាសថា​រកបាន ៥ដុល្លារ​ក្នុង​មួយឆ្នាំ ត្រូវ​រដ្ឋ​ដកហូត​ទ្រព្យ

នគរបាល​នៃ​ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី ៧វិច្ឆិកា​កន្លងទៅ បានប្រកាស​ដក​ហូ​បត​ជា​បណ្ដោះអាសន្ន នូវ​ទ្រព្យសម្បត្តិ​ជាង ៣០០លាន​អឺរ៉ូ (៤០២លាន​ដុល្លារ) របស់​សេដ្ឋី​ម្នាក់ ដោយសារតែ​អ្នកមាន​រូបនេះ បាន​សរសេរ​នៅក្នុង​លិខិត​ប្រកាស​ទ្រព្យសម្បត្ដិ​របស់ខ្លួន​ថា មាន​ប្រាក់ចំណូល​ត្រឹមតែ ៤អឺរ៉ូប ក្នុង​មួយឆ្នាំ!

រូប​ថត ៖ lechorepublicain


AFP ដកស្រង់​ប្រភពព័ត៌មាន​មួយ បានឱ្យដឹងថា នគរបាល​អ៊ីតាលី បាន​បញ្ជាក់ថា សេដ្ឋី​ឈ្មោះ Giovanni Montresor និង​ភរិយា មាន​ជីវភាព​រស់នៅ ខុសពី​អ្វីដែល​ពួកគេ​បាន​និយាយ​នៅក្នុង​ការ​ប្រកាស​​ទ្រព្យសម្បត្ដិ។

យោងតាម​ប្រភពព័ត៌មាន​ខាងលើ សេដ្ឋី Giovanni Montresor រស់នៅក្នុង​ក្រុង Verona បាន​ប្រកាស​ថា ប្រាក់ចំណូល​របស់ខ្លួន​ក្នុង​ឆ្នាំ ២០១១ គឺ ៤អឺរ៉ូ (ជាង ៥ដុល្លារ​អាមេរិក) ចំណែក​ឆ្នាំ ២០១០ គឺ ៥អឺរ៉ូប និង​ឆ្នាំ ២០០៩ គឺ ៤អឺរ៉ូ ។ រីឯ​ភរិយា​របស់​សេដ្ឋី​នេះ ប្រកាសថា រកបាន ៣អឺរ៉ូ ក្នុង​ឆ្នាំ ២០១១ និង ១អឺរ៉ូ ក្នុង​ឆ្នាំ ២០១។

ក្នុងអំឡុងពេល​នៃ​ការស៊ើបអង្កេត អាជ្ញាធរ អ៊ីតាលី បានសម្រេច​រឹបអូស​ទ្រព្យ​របស់​សេដ្ឋី​រូបនេះ​ជា​បណ្ដោះអាសន្ន រួមមាន ក្រុមហ៊ុន​ចំនួន ៩, ដី ២៣៥ហិកតា​នៅ​តំបន់​អ៊ីតាលី​ភាគ​ខាងជើង និង​អចលនទ្រព្យ ១៨កន្លែង, រថយន្ដ ៧គ្រឿង។

គួរ​បញ្ជាក់ថា បណ្ដា​ឆ្នាំ​ក្នុង​ទសវត្ស​ទី ៩០ លោក Giovanni ធ្លាប់​ត្រូវបាន​នគរបាល​តាមដាន ដោយ​សារ​​សង្ស័យថា បាន​ប្រ​ព្រឹ​ត្ដ​អំពើពុករលួយ និង​គេចពន្ធ។ រហូតមកដល់​ឆ្នាំ ២០១១ Giovanni មិនបាន​ប្រកាស​ទ្រព្យសម្បត្តិ​ដែល​ខ្លួន​រកបាន​នៅ​បរទេស ហើយក៏​មិនបាន​បង់ពន្ធ បន្ទាប់ពី​លក់​ដី ១៨០​ហិកតា ដែលជា​កម្មសិទ្ធិ​របស់​ខ្លួន។

នគរបាល អ៊ីតាលី កំពុងតែធ្វើការ​ស្រាវជ្រាវ​ដើម្បី​រក​ការពិត​ចំពោះ​ករណីនេះ ថា​តើ​ការប្រកាស​ទ្រព្យ​របស់​សេដ្ឋី Giovanni ជា​រឿង​យល់ច្រឡំ ឬ​ជា​ការពិត។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ស៊ីឈ្នួល​ពពោះ ៖ មុខរបរ​កាក់កប នៅ​ឥណ្ឌា

ស្អាត​ខុស​ធម្មជាតិ ជា​រឿង​ខុសច្បាប់ នៅ​កូរ៉េខាងជើង

អាយុ ១១ឆ្នាំ ក្លាយជា​ម្ចាស់​ក្រុមហ៊ុន ផលិត​បូ​គ្រប់​ប្រភេទ

 

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ AFP