CamNews

យានយន្ត 

ជនជាតិអ៊ីតាលី ជិះកង់ ច្រើនជាងរថយន្ដ

ជាប្រទេសដែលល្បីឈ្មោះជាមួយនឹងប្រភេទរថយន្ដប្រណិតដូចជា Ferrari ឬ Lamborghini
ប៉ុន្ដែ នៅឆ្នាំ ២០១១ ចំនួនកង់ដែលត្រូវបានគេលក់ចេញ ច្រើនជាងចំនួនរថយន្ដ ទៅទៀត
ក្នុងប្រទេសអ៊ីតាលី ។

ប្រជាជនអ៊ីតាលី កាន់តែចូលចិត្តជិះកង់ច្រើនជាងជិតរថយន្ដ ហើយសូម្បីតែ ម៉ូតូ ក៏ហាក់ដូច
ជាត្រូវបានគេបោះបង់ចោលភាគច្រើន។ នេះគឺជាប្រការមួយជួយកាត់បន្ថយការចំណាយ នៅ
ពេលកំពុងមានវិបត្តិសេដ្ឋកិច្ច និងជួយទប់ស្កាត់ភាពកខ្វក់របស់បរិស្ថាន។

ជាលើកដំបូងចាប់តាំងពីសង្គ្រាមលោកលើកទីពីរ ចំនួនកង់ដែលត្រូវបានគេលក់ចេញនៅ
អ៊ីតាលី គឺច្រើនជាងចំនួនរថយន្ដ នេះបើតាមទិន្នន័យថ្មីបំផុតរបស់សមាគម Confindustria។
បើទោះជាប្រទេសនេះ ល្បីឈ្មោះជាមួយនឹងប្រភេទរថយន្ដប្រណិតដូចជា ម៉ាក Ferrari ឬ
Lamborghini ប៉ុន្ដែក្នុងឆ្នាំ ២០១១ ចំនួនកង់ដែលត្រូវបានលក់ចេញគឺ ១,៧៥០,០០០គ្រឿង
ធៀបនឹងរថយន្ដ ១,៧៤៨,០០០គ្រឿង៕

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE


Tags: Italian bike car