នៅថ្ងៃសវនការ លោកចៅក្រមបន្តឹងសំឡេងដាក់ជនជាប់ចោទ៖
ចៅក្រម៖ ឯងជាប់គុកប៉ុន្មានដងសុទ្ឋ តែដោយសារលួចគេ។ តើឯងឈប់លួចទៀតបានទេ?
ជនជាប់ចោទ៖ ដំបូងខ្ញុំជាមនុស្សត្រឹមត្រូវម្នាក់ដែល តែដោយសារឆ្លងជំងឺលួចពីគេទើបខ្ញុំ
ក្លាយជាចោរលួច។ មើលទៅ.... !
ចៅក្រម៖ ឈបសិន! ឯងថាឆ្លងជំងឺលួច តើឆ្លងយ៉ាងម៉េច ?
ជនជាប់ចោទ៖ បាទ, កាលពីឆ្នាំមុនខ្ញុំឈឺធ្ងន់បាត់បង់ឈាមច្រើន ត្រូវបញ្ចូលឈាមអស់
មួយប្លោក។ អ្នកផ្តល់ឈាមអោយខ្ញុំជាចោរអស់សាច់ម្នាក់ ហេតុដូច្នេះហើយ ទើបខ្ញុំឆ្លង
ជំងឺលួចនោះ ពេលចេញពីពេទ្យចេះតែចង់លួចគេ មិនចង់ធ្វើអ្វីទៀងសោះ ។
ខ្ញុំប្រហែលជាមិនអាចឈប់លួចបានទេ ព្រោះអ្នកផ្តល់ឈាមអោយខ្ញុំមិនទាន់ឈប់លួចដែរ៕
ព័ត៌មានទាក់ទងនឹងសំណើចផ្សេងៗ៖
-សំណើច រឿង៖ ឆាផ្សិត!
-សំណើច រឿង៖ ដំរីដេញ!
-សំណើច រឿង៖ ក្មេងពូកែ ឆ្ងល់!
-សំណើច រឿង៖ សេះដាច់ យកសេះតាម!
-សំណើច រឿង៖ បុណ្យចូលឆ្នាំថ្មី ប្រពន្ធសរសើរ!
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke