នៅក្នុងភូមិមួយ មានយាយចាស់ម្នាក់ ចិញ្ចឹមសត្វឆ្មាពីបីក្បាល ទុកគ្រាន់ចាប់កណ្តុរនៅពេលយប់។
គាត់ស្រលាញ់ឆ្មា របស់គាត់ណាស់។ ថ្ងៃមួយស្រាប់តែឆ្មារបស់គាត់ ឈឺខ្លាំងក៏ទៅហៅគ្រូព្រទ្យមក
មើលឆ្មារបស់គាត់។
ក្រោយពីលោកគ្រូពេទ្យពិនិត្យរួចមក លោកគ្រូពេទ្យ បាននិយាយទៅកាន់លោកយាយថា៖
គ្រូពេទ្យ៖ សូមជួយអបអរសាទរលោកយាយ! ឆ្មារបស់លោកយាយមានទំងន់ហើយ!
ឮដូចនោះលោកយាយ និយាយទាំងកំហឹងថា៖ ចុះអាប្រុសឈ្មោលណា ធ្វើអោយឆ្មាអញផើម
បែបនេះ? កំពុងជជែកគា្នស្រាប់តែមានឆ្មាឈ្មោលមួយក្បាលបានរត់កាត់មុខអ្នកទាំងពីរឃើញបែប
នេះលោកគ្រូពេទ្យក៏លាន់មាត់ថា៖
គ្រូពេទ្យ៖ លោកយាយ! តិច! អាឆ្មាឈ្មោលមួយនោះ ទេដឹង?
លោកយាយ៖ មិនមែនទេក្មួយ! អាឈ្មោលមួយហ្នឹងវាជាបងប្រុសបង្កើតរបស់វាទេតើ!
គ្រូពេទ្យ៖ ខុសហើយលោកយាយ! សត្វវាមិនដែលគិតបងគិតប្អូនវាទេ!
លោកយាយ៖ អ៊ីចឹងមែនអ្ហីក្មួយ !
ព័ត៌មានទាក់ទងនឹងសំណើចផ្សេងៗ៖
-សំណើច រឿង៖ ខ្ញុំទើបមកពីស្រែ!
-សំណើច រឿង៖ ស្រីស្រស់ ដេញឡាន!
-សំណើច រឿង៖ ប៉ូលិសបង្រ្កាប គ្រឿងញៀន
-សំណើច រឿង៖ តើអ្នកណាខ្លះ ចង់ទៅឋានសួគ៌?
-សំណើច រឿង៖ ហេតុអ្វី ស្រមោច មិនស៊ីស្ករ?
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke