CamNews

ព័ត៌មានអន្តរជាតិ 

រឿងអាស្រូវ ៖ អភិបាលក្រុង នៅពីក្រោយ ការបញ្ជា សម្លាប់ដុតសិស្ស និស្សិតបាត់ខ្លួន ទាំង ៤៣ នាក់

ព័ត៌មានអន្តរជាតិ ៖ ប៉ូលីស ប្រទេស ម៉ិចសិក បានធ្វើការចាប់ឃាត់ខ្លួន សមាជិកក្រុមក្មេងទំនើងប្រព្រឹត្តិ ក្នុងករណីមានការចោទប្រកាន់ ថាបានសម្លាប់សិស្ស និស្សិត ទាំង ៤៣ នាក់នោះ    នៅក្នុងក្រុង Iguala កាលពីអំឡុងខែ សីហា ឆ្នាំកន្លងទៅនេះ ។

ក្រោយពីបាន  ដកស្រង់ សម្តីព្រះរាជអាជ្ញា ទំព័រសារព័ត៌មានប៊ីប៊ីស៊ី   ចុះផ្សាយ   អោយដឹងថា មេដឹកនាំ ក្រុមក្មេងជើងកាង (ក្រុមក្មេងទំនើង) Felipe Rodriguez បានបញ្ជាអោយសមាជិក របស់ខ្លួនឈ្មោះ Gu - erreros Unidos ដុតសាកសព សិស្ស និស្សិត ទាំង ៤៣ នាក់ រួមទាំង ខោអាវរបស់ ពួ កគេ ដើម្បីបំបាត់  ភស្តុតាង ។ របាយការណ៍ បញ្ជាក់អោយដឹងថា ក្រុមសិស្សនិស្សិតបាត់ខ្លួនទាំង ៤៣ នាក់ត្រូវបានបញ្ជូន ទៅអោយក្រុមក្មេងទំនើង ពីសំណាក់មន្រ្តីប៉ូលីស ក្នុងស្រុក ក្រោយពីពួកគេត្រូវបានចាប់ឃាត់ខ្លួនអំឡុង ពេលដែលមានការតវ៉ា ។ ប្រភពដដែលបន្តអោយដឹងថា ករណីបាត់ខ្លួន សិស្ស និស្សិត   ទាំង ៤៣ នាក់ នេះបានញ៉ាំងអោយមានការផ្ទុះឡើង នូវការតវ៉ាទូទាំងប្រទេសម៉ិចសិក ប្រឆាំងទៅនឹងអំពើហឹង្សា ក៏ដូច ជាអំពើពុករលួយជាដើម ។


"អភិបាលក្រុង បញ្ជាអោយមានការកាប់សម្លាប់" ៖ ចេតនារបស់គាត់ គឺបំផ្លាញចោល រាល់ភស្តុតាងទាំង អស់នៃករណីឃាតកម្ម នេះបើយោងតាមការអះអាងពីសំណាក់ អគ្គមេធាវី លោក Murillo Karam ។ មិន ត្រឹមតែប៉ុណ្ណោះ របាយការណ៍ក្នុងស្រុកអោយដឹងថា មនុស្សច្រើនជាង ៩០ នាក់  ភាគច្រើន  គឺជាមន្រ្តីប៉ូ លីសត្រូវបានចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ នៅភាគខាងត្បូង ឆៀងខាងលិច រដ្ឋ    Guerrero  ពាក់ព័ន្ធនឹង ករណីបាត់ខ្លួន ក៏ដូចជា សម្លាប់សិស្សនិស្សិត ទាំង ៤៣ នាក់លើកនេះ ។  សមាជិក ក្រុមជើងកាង បាន ធ្វើការកាប់សម្លាប់ សិស្ស និស្សិតទាំង ៤៣ នាក់ និងបានដុតសាកសព   របស់ ពួកគេ ក្រោយពីមានការ គូសបញ្ជាក់ប្រាប់ពួកគេ (ក្រុមក្មេងទំនើង) ថា មនុស្ស ៤៣ នាក់នេះ គឺ ជា  ក្រុមក្មេងទំនើងដែលជាគូប្រ ជែងរបស់ពួកគេ ។


ទោះជាយ៉ាងណាក៏ដោយចុះ ហោចណាស់ សាកសពម្នាក់ ត្រូវបានគេបញ្ជាក់អត្តសញ្ញាណស្គាល់ច្បាស់ បន្ទាប់ពីធ្វើការវិភាគ DNA នៅឯស្ថានីយ៍កោសល្យវិច័យ ក្នុងប្រទេស Austria ថាជានិស្សិតមួយរូប ក្នុងចំ ណោមនិស្សិត សិស្ស បាត់ខ្លួនទាំង ៤៣ នាក់ គេមានឈ្មោះថា Alexander   Mora ។ គួររំឮកថា និស្សិត រូបនេះ ដែលមានឈ្មោះ Alexander Mora កាលពីថ្ងៃទី ២៦ សីហា ឆ្នាំ២០១៤កន្លងទៅនេះគឺជាសមាជិក មួយរូបក្នុងចំណោមសមាជិក សិស្ស និស្សិត ច្រើនសិបនាក់ លើកគ្នា  ទៅ   តវ៉ា  នៅក្នុងក្រុង Iguala តែ ក្រោយមកមានសេចក្តីរាយការណ៍ អោយដឹងថា ពួកគេត្រូវបានចាប់ឃាត់ខ្លួន​ ដោយកេណ្ឌយកទៅតាម រថយន្តក្រុងជាច្រើនគ្រឿង ។ តាមផ្លូវធ្វើដំណើរទាំងទៅការតវ៉ា និងត្រលប់មកកាន់សកលវិទ្យាល័យវិញ ពួកគេត្រូវបានស្ទាក់ចាប់ ដោយមន្រ្តីប៉ូលីស​ មានការបញ្ជាដោយផ្ទាល់ ពី សំ ណាក់ លោកអភិបាលក្រុង ដែលមានចេតនា ក្នុងការការពារពួកគេ ទៅរំខាន កម្មវិធីសម្តែងសុន្ទរកថា      ជាសាធារណរបស់ ភរិយា របស់ខ្លួន នាល្ងាចនោះ ។

ក្រុមអ្នកសង្កេតការណ៍ឯករាជ្យ បានធ្វើការស្តីបន្ទោសអោយលោក  អ ភិបាល ក្រុង Iguala លោក Jose Luis Abarca និងភរិយាឈ្មោះ Maria de los Angeles Pineda ដែល ស្ថិតនៅពីក្រោយនៃការបញ្ជាអោយ មានការចាប់ឃាត់ខ្លួន សិស្ស និស្សិតទាំងនោះ រួចបញ្ជូនទៅ អោយក្រុមក្មេងទំនើង ។ ទោះជាយ៉ាងណា ក៏ដោយចុះ សមាជិកក្រុមគ្រួសារ សាច់ញ្ញាត្តិ សិស្ស និស្សិតបាត់  ខ្លួន ទាំង ៤៣ នាក់ នឹងមិនបោះបង់ក្តី សង្ឃឹមនោះទេ ក្នុងការតាមស្វែងរកពួកគេ ថាអាចនៅរស់ ល្គិកណាមានភស្តុតាងច្បាស់លាស់ពីមណ្ឌល ធ្វើកោសល្យវិច័យថាពួកគេពិតជាស្លាប់បាត់បង់ជីវិតពិតប្រាកដមែន ។ពូកគេទាមទារដោយតម្រូវអោយ បើកការស៊ើបអង្កេតឯករាជ្យទៅលើស្ថាប័នយោធា ពាក់ព័ន្ធនឹងការបាត់ខ្លួន លើកនេះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Mexico