ព័ត៌មានអន្តរជាតិ ៖ តើលោកអ្នកធ្លាប់បាន ខកខាន ការធ្វើដំណើរ តាមអាកាស ដោយមានការហោះ ហើរដែរឬទេ ក្រោយពីទទឹក អស់ នូវសំបុត្រយន្តហោះ ? ដោយឡែក ខាងក្រោមនេះ វាមិនដូច្នេះទេ ពោល ស្ថានការណ៍កាន់តែអាក្រក់ និង ធ្ងន់ជាងនេះ ទៅទៀត ។
សេចក្តីរាយការណ៍ ពីក្រុមហ៊ុនអាកាសចរណ៍ Qantas Airlines មានជើងហោះហើរលេខ 94 ឆ្ពោះទៅ កាន់ទីក្រុង ម៉ែលប៊ិន ប្រទេស អូស្រ្តាលី ត្រូវបង្ខំចិត្តហោះ ត្រលប់ក្រោយ ទៅកាន់ទីក្រុង Los Ange - les មួយម៉ោងក្រោយ ពីបានហោះហើរ កាលពីព្រឹកថ្ងៃពុធនេះ ដោយសារតែមានការបែកធ្លាយ ទុយោ ទឹក ហូរទឹក ពេញយន្តហោះផ្ទាល់តែម្តង នៅឯ ជា ន់ខាងលើ ។ គួរបញ្ជាក់ថា យន្តហោះ ខាងលើ ជា យន្តហោះ ប្រភេទ Airbus A380 ពោល ជាបេក្ខភាព យន្តហោះពិភពលោកតែមួយគត់ ដែលមានពីរ ជាន់ ។ យ៉ាងណាមិញ បើងាកក្រឡេកទៅមើល ខ្សែអាថ៍វីដេអូដែលមានការចាក់ផ្សាយបញ្ជាក់អោយ ថា មានការហូរច្រោះទឹក ពេញតួ យន្តហោះ ផ្នែកខាងលើ ដោយ មានតាំងពីការហូរកាត់ កន្លែងភ្ញៀវ អង្គុយថែមទៀត ។
ប្រភពបញ្ជាក់អោយដឹងពីក្រុមហ៊ុន អាកាសចរណ៍ Qantasនិយាយអោយដឹងថាបណ្តាភ្ញៀវធ្វើដំណើរ ដែលរងផលប៉ះពាល់ទាំងអស់ ពុំមានការខឹងសម្បារ អ្វីនោះទេ ស្របពេលដែល មានការយកចិត្តទុក ដាក់អោយពួកគេ សម្រាកនៅឯ សណ្ឋាគារមួយកន្លែង ទន្ទឹមនឹងគ្នានេះ អ្នកតំណាង ក្រុមហ៊ុន អាកា សចរណ៍ នឹងធ្វើការពិភិក្សា ជាមួយនឹងក្រុមហ៊ុន ផលិត យន្តហោះ Airbus ដើម្បី រកអោយឃើញថា មូលហេតុអ្វីបានជារឿងហេតុ ទៅជា យ៉ាងដូច្នេះ៕
- បញ្ជាក់ ៖ ចុចទីនេះ ដើម្បីទស្សនា វីដេអូ
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន