អាមេរិក៖ ថ្មីៗនេះសហរដ្ឋអាមេរិក បានបង្កើតនូវម៉ាស៊ីនបោសធូលីផ្ទះដ៏អស្ចារ្យមួយ ពោល
គឺម៉ាស៊ីននេះត្រូវបានរចនាឡើង មាស ដែលមានទំងន់ ២៤ គីឡូក្រាម និងដាក់លក់ក្នុងតំលៃ
ដល់ទៅ ១លានដុល្លារ។
លោក Stin Haver ជាអនុប្រធានលក់ទីផ្សារបាននិយាយថា វាពិតជាមិនគួរអោយជឿទេដែល
ម៉ាសំអាតធូលីផ្ទះ មានឈ្មោះថា GoVacuum GV62711 បានដាក់លក់ក្នុងតំលៃមួយខ្ពស់បំ
ផុតក្នុងពិភពលោក ពោលគឺ ១លានដុលា្លរ។ លោកបានបន្ដថា ទោះជាយ៉ាងណាក៏ដោយ ថ្មី
នេះក៏មានមនុស្សពីនាក់ ដែលមកពីរដ្ឋ Las Vegas បានទិញវាយកទៅប្រើប្រាស់ផងដែរ។
លោក Stin Haver បានបន្ថែមទៀតថា ថ្វីត្បិតម៉ាស៊ីននេះថ្លៃមែន តែវាជាម៉ាស៊ីនស័្វយប្រវត្តិ
ដែលអាចជួយសំអាតផ្ទះលោកអ្នកបានល្អ និងមានភាពងាយស្រួលទៀតផង។សម្រាប់អ្នក
មានមួយចំនួនគេគិតថា របស់កាន់តែថ្លៃ គឺគេកាន់តែចង់ប្រើ។
នេះជាវីដេក្លីបបង្ហាញពីម៉ាស៊ីន GoVacuum GV 62711 សូមចុចដើម្បីមើល៕
ដោយ៖ សារិន
ប្រភព៖ dailymail