CamNews

ព័ត៌មានអន្តរជាតិ 

រកឃើញ សពខ្មោច Mummy ស្លាប់ពី ១៥ ឆ្នាំមុន ទំនង ពីការធ្លាក់យន្តហោះ

ព័ត៌មានអន្តរជាតិ ៖ ក្រុមអ្នករស់នៅ តំបន់ភ្នំ បានប្រទះឃើញ សពខ្មោច Mummy ជាបុរស វ័យក្មេង នៅលើកំពូលភ្នំខ្ពស់បំផុត របស់ប្រទេសម៉ិចសិក ភ្នំ the Pico de Orizaba ។

                                                       បញ្ជាក់ ៖ រូបភាព ឯកសារ

មន្រ្តីផ្លូវការ ក្នុងស្រុក លើកឡើងអោយដឹងថា សពខ្មោច Mummy ជាបុរស  វ័យក្មេងរូបនេះ មានវ័យ ប្រមាណ ២៥ ឆ្នាំ បើតាមការប៉ាន់ស្មានជាជំហាន ដំបូង អោយដឹងថា គាត់  ទំនង ជាបានស្លាប់បាត់ បង់ជីវិត កាលពី ១៥ ឆ្នាំមុន ។ ស្ថិតនៅក្នុងឈុតសម្លៀកបំពាក់ សាមញ្ញ ខ្មោចMummyរូបនេះទំនង ជាជនរងគ្រោះស្លាប់    បាត់បង់ជីវិត  ពី ហេតុការណ៍ គ្រោះថ្នាក់ ធ្លាក់យន្តហោះ អំឡុង ទស្សវត្សឆ្នាំ ១៩៩០ ។ គួររំឮកថា ករណីរកឃើញ សពខ្មោច Mummy លើកនេះ នៅតំបន់ភ្នំគឺជាលើកទី៣ហើយ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្នុងនោះ សពខ្មោច Mummy ពីរនាក់ ត្រូវបានគេរកឃើញនៅ កន្លែងផ្សេងៗពីគ្នា តំបន់ភ្នំ ខណៈទាំងពីរនាក់ ជាជនរងគ្រោះស្លាប់ ដោយ សារតែ បាក់រលំផ្ទាំងទឹក កកអំឡុងពេលដើរឡើងភ្នំ ក្នុងឆ្នាំ​១៩៥៩ ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Mexico Charlie Charlie Game