ព័ត៌មានអន្តរជាតិ ៖ វីដេអូរន្ធត់ដែលត្រូវបានថតសកម្មភាពជាប់ តាមរយៈកាម៉េរ៉ាសុវត្ថិភាព
ស្តីពីការបាញ់សម្លាប់ឧក្រិដ្ឋជនម្នាក់ នៅក្នុងផ្សារទំនើបមួយ ក្នុងរដ្ឋ Oklahoma សហរដ្ឋអា
មេរិក បំណងជូយក្មេងតូចវ័យ ២ ឆ្នាំនោះ ត្រូវបានចេញផ្សាយដោយក្រុមប៉ូលីសមកពីក្រុង
Midwest នេះបើតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ
ដែលទើបតែបានចេញផ្សាយ កាលពីវេលាល្ងាច ថ្ងៃអង្គារ ម្សិលមិញនេះ។
គួរបញ្ជាក់ផងដែរថា បុរសដែលជនឧក្រិដ្ឋជន ចាប់ជំរិតក្មេងស្រីតូចវ័យ ២ ឆ្នាំនោះ មាន
ឈ្មោះថា Sammie Wallace វ័យ ៣៧ ឆ្នាំ ។ បើទោះជាមានការខិតខំ និយាយចរចាអស់
រយៈពេលជាង កន្លះម៉ោងទៅហើយក្តី ក៏បុរសសាសនានិយមរូបនេះ នៅតែមិនព្រមដោះ
លែង និង បានរាប់ថយក្រោយ ៦០ ដោយមានការគម្រាមគំហែង សម្លាប់ក្មេងស្រីតូច
ខណៈពេលដែលដៃប្រដាប់ទៅដោយកាំបិតនោះ។
កាលដែលបានឃើញបែបនេះហើយ មន្រ្តីប៉ូលីស លោក Brandon Clabes ក៏បានសំរេច
ចិត្តក្នុងការបាញ់សម្លាប់ឧក្រិដ្ឋជនរូបនោះ បំណងដើម្បីជួយសង្គ្រោះ ក្មេងតូចអោយផុត
ពីគ្រោះថ្នាក់។ យ៉ាងណាមិញ បើងាកក្រឡេកទៅមើលវីដេអូនោះវិញ គេឃើញថា នៅចុង
បញ្ជប់នៃវីដេអូ គេឃើញមានការដើរទៅបាញ់សម្លាប់ឧក្រិដ្ឋជនរូបនោះ បើទោះជាវីដេអូ
ត្រូវបានគេកាត់ មិនអោយឃើញត្រង់ចំណុចនោះ តែបើតាមសម្តីមន្រ្តីប៉ូលីសអះអាងថា
ជននោះ បានស្លាប់បាត់បង់ជីវិត ទៅហើយ ស្របពេលដែលក្មេងស្រីតូច មិនទទួលរង
របួសអ្វីនោះទេ។ ខាងក្រោមនេះ ជាវីដេអូ តាមដានទស្សនាបន្តិចទៅ ៖
ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ