CamNews

ភាពយន្ត 

The Interviews ភាពយន្តថ្មី រកប្រាក់ចំណូលបាន ១៥ លានដុល្លារ ឈរលំដាប់លេខមួយ ភាពយន្ត តាមប្រព័ន្ធអនឡាញ

ព័ត៌មានភាពយន្ត ៖ The Interviews ខ្សែភាពយន្តថ្មី ដែលនាំមកនូវភាពចម្រូងចម្រាស់នោះ បានក្លាយ ទៅជាបេក្ខភាព ខ្សែភាពយន្តដែលទទួលបានចំណាត់ថ្នាក់ លេខមួយ មិនធ្លាប់   មានពីមុនមក ដោយ មានការចេញផ្សាយ ដោយស្ទូឌីយោ Sony បានរយៈពេលត្រឹមតែ ៤ ថ្ងៃ បើចាប់គិតពីថ្ងៃ បង្ហោះផ្សាយ ជាលើកដំបូង ថ្ងៃទី ២៤ ធ្នូ ។


ប្រភពសារព័ត៌មានពីទំព័រ ប៊ីប៊ីស៊ី អោយដឹងថាចំណាត់ខ្សែភាពយន្តថ្មីមួយនេះបានរកប្រាក់ចំនូលបាន តាមប្រព័ន្ធអនឡាញ ដល់ទៅ ១៥ លាន ដុល្លារ ក្នុងនោះ សេចក្តីរាយការណ៍   បញ្ជាក់  ថា មានករណី ទាញយក (Download) ច្រើនជាង ២ លានដង ត្រឹមថ្ងៃទី ២៧ ធ្នូ កន្លងទៅនេះ។គួររំឮកថា The Inter - views ខ្សែភាពយន្តថ្មីមួយនេះ​ គឺជាខ្សែភាពយន្ត បែបកំប្លែង និយាយអំពី ផែនការ  ប្រឌិត ទាក់ទិនទៅ នឹងការសម្លាប់មេដឹកនាំ កូរ៉េខាងជើង លោក Kim Jong-un ត្រូវបានបញ្ឈប់ការ    ចេញផ្សាយ កាលពី ពេលកន្លងទៅនេះ ដោយក្រុមហ៊ុនផលិតភាពយន្ត Sony ខណៈបានធ្វើអោយរដ្ឋាភិបាល ប្រទេស កូរ៉េ ខាងជើង មានការច្រឡោតខឹង និងអាចជាអ្នកនៅពីក្រោយ ការវាយប្រហារ តាមប្រព័ន្ធកុំព្យូទ័រទៅលើ ក្រុមហ៊ុន Sony កាលពីពេលកន្លងទៅនេះ ។

សេចក្តីបំភ្លឺ សរបញ្ជាក់អោយដឹងថា ក្រុម Hacker ដែលបានធ្វើវាយលុក ប្រព័ន្ធកុំព្យូទ័រ ក្រុមហ៊ុនSony នោះ បានហៅខ្លួនឯងថា Guardians of Peace បានធ្វើការលួចចូល និង ប្រមូលទិន្ន  ន័ យសម្ងាត់ រួម មាន scripts ភាពយន្តថ្មី ខិតជិតនឹងមកដល់ អ៊ីម៉ែលសម្ងាត់ ក៏ដូចជា  ឯកសារពាក់ព័ន្ធ  ប្រាក់បៀរវត្ស តារាសម្តែង ប្រុស ស្រីជាដើម ៕

- អាន ៖ អាមេរិក ផ្គើន ការគម្រាមគំហែង វាយប្រហារ ភារវកម្ម ដោយបន្ត ចាក់បញ្ជាំង ភាពយន្ត The Interview ដដែល

- អាន ៖ ប្រធានាធិបតី អូបាម៉ា ៖ «The Interview» គួរដាក់បញ្ចាំង ដោយកុំខ្លាចការគំរាមកំហែង (មានវីដេអូ)


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Star news Breking news Hollywood James Bond Sony Hack The Interview